អ្នកប្រាជ្ញអន្តរជាតិបានស្ងើចសរសើរចំពោះការផ្លាស់ប្តូរក្នុងរយៈពេល ៥០ ឆ្នាំរបស់វៀតណាម
កប.អនឡាញ - លោកសាស្ត្រាចារ្យ Carl Thayer បានបង្ហាញជំនឿលើអនាគតដ៏ភ្លឺស្វាងរបស់វៀតណាម ពីព្រោះ “វៀតណាមតែងតែមើលឃើញឱកាសក្នុងវិបត្តិ”។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសអូស្ត្រាលី លោក Carl Thayerសាស្ត្រាចារ្យ នៃវិទ្យាស្ថានការពារជាតិអូស្ត្រាលី សាកលវិទ្យាល័យ New South Wales បាននិយាយថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្រួបបង្រួមប្រទេស (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ -ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) វៀតណាមបានប្រែក្លាយពីប្រទេសកំពុងអភិវឌ្ឍដែលហែកហួរដោយសង្រ្គាម ទៅជាប្រទេសមានសន្តិភាព សម្រេចបាននូវចំណូលមធ្យមកម្រិតទាប។
លោកសាស្ត្រាចារ្យ Carl Thayer បានឲ្យដឹងថា៖ វៀតណាមមិនត្រឹមតែធ្វើពិពិធកម្ម និងពហុភាគីទំនាក់ទំនងបរទេសតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបន្តអនុវត្ត និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្មទៀតផង។ លោកសាស្ត្រាចារ្យ Carl Thayer បានបង្ហាញជំនឿលើអនាគតដ៏ភ្លឺស្វាងរបស់វៀតណាម ពីព្រោះ “វៀតណាមតែងតែមើលឃើញឱកាសក្នុងវិបត្តិ។
    |
 |
លោក Carl Thayer សាស្រ្តាចារ្យនៃវិទ្យាស្ថានការពារអូស្ត្រាលី (សាកលវិទ្យាល័យ New South Wales) |
ទន្ទឹមនឹងនោះ អ្នកកាសែតគុយបា លោក Luis Arce ដែលមានវត្តមាននៅ ទីក្រុងSaigon នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ បាននិយាយថា ជ័យជំនះនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រជាជនវៀតណាម។ វៀតណាមបានស្ថិតក្នុងយុគសម័យថ្មីអស់រយៈពេលកន្លះសតវត្សរ៍មកនេះ ហើយក្នុងរយៈពេលដ៏ខ្លីនេះ វៀតណាមទទួលបានជ័យជំនះផ្នែកសេដ្ឋកិច្ច រួមទាំងបញ្ញា និងនវានុវត្តន៍។ អ្នកកាសែត Luis Arce បានសង្កត់ធ្ងន់ថា វៀតណាម និងប្រជាជនមានស្មារតីងើបចេញពីគំនរផេះផងដោយសង្រ្គាម ដូច “ហ្វូនីក” ដើម្បីបង្ហាញឲ្យពិភពលោកឃើញថា សមាហរណកម្មសកលគឺជាផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍ ហើយការប្រកួតប្រជែងសេដ្ឋកិច្ចមិនមែនជាការឈ្លានពានទេ ប៉ុន្តែជាឧបករណ៍សហប្រតិបត្តិការដើម្បីធានាសន្តិភាពពិភពលោក និងសុខុមាលភាពរបស់មនុស្សជាតិ។
បកប្រែដោយ Duy Hoan