គណៈកម្មាធិការមជ្ឈិមបក្សបានឯកភាពខ្ពស់លើខ្លឹមសារដែលបានលើកឡើងក្នុងឯកសារ របាយការណ៍និងគម្រោង ស្ថិតក្នុងក្រុមការងារស្តីពីការបន្តរៀបចំប្រព័ន្ធនយោបាយឡើងវិញ រៀបចំអង្គភាពរដ្ឋបាលឡើងវិញ និងរៀបចំអាជ្ញាធរមូលដ្ឋានពីរកម្រិត។ ពោលគឺ កម្រិតខេត្ត (រួមមានខេត្ត ក្រុង ចំណុះមជ្ឈិម) កម្រិតឃុំ (ឃុំ សង្កាត់ តំបន់ពិសេស ចំណុះខេត្ត ក្រុង); ចំនួនអង្គភាពរដ្ឋបាលថ្នាក់ខេត្ត បន្ទាប់ពីបានរួមបញ្ចូលគ្នា នៅមានចំនួន ៣៤ ខេត្ត ក្រុង (រួមមាន ២៨ ខេត្ត និង ០៦ក្រុងចំណុះមជ្ឈិម) ជាមួយឈ្មោះ និងមជ្ឈមណ្ឌលរដ្ឋបាល-នយោបាយ; បញ្ចប់ប្រតិបត្តិការរបស់អង្គភាពរដ្ឋបាលថ្នាក់ស្រុក បន្ទាប់ពីរដ្ឋសភាបានសម្រេចធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ និងច្បាប់ស្តីពីការរៀបចំអាជ្ញាធរមូលដ្ឋានឆ្នាំ ២០២៥ (ធ្វើវិសោធនកម្ម); រួមបញ្ចូលគ្នារវាងអង្គភាពរដ្ឋបាលថ្នាក់ឃុំ-សង្កាត់ ធានាថា ប្រទេសជាតិកាត់បន្ថយបរិមាណ៦០-៧០% នៃចំនួន អង្គភាពរដ្ឋបាលថ្នាក់ឃុំ-សង្កាត់បច្ចុប្បន្ន។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបិទសន្និបាតលើកទី១១ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣

គណៈកម្មាធិការមជ្ឈិមបានឯកភាព លើគោលនយោបាយធ្វើវិសោធនកម្ម និងបន្ថែមបន្ថែមរដ្ឋធម្មនុញ្ញនិងច្បាប់របស់រដ្ឋ ទាក់ទងនឹង បទប្បញ្ញត្តិស្តីពីអាជ្ញាធរមូលដ្ឋាន ដើម្បីបម្រើដល់ការរៀបចំនៃប្រព័ន្ធនយោបាយ; បទប្បញ្ញត្តិស្តីពីរណសិរ្សមាតុភូមិវៀតណាម និងអង្គការនយោបាយសង្គម; ធានាការបញ្ចប់មុនថ្ងៃទី ៣០ ខែមិថុនា; មានសុពលភាពចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំនេះ; កំណត់រយៈពេលអន្តរកាលមួយ ដើម្បីធានាបាននូវប្រតិបត្តិការរលូន ស្របតាមផែនការដែលបានគ្រោងទុក និងផែនទីបង្ហាញផ្លូវសម្រាប់ការរៀបចំ និងការរួមបញ្ចូលគ្នា។

ស្តីពីក្រុមបញ្ហាបន្តត្រៀមរៀបចំសម្រាប់មហាសន្និបាតបក្សលើកទី១៤ និងការបោះឆ្នោតជ្រើសតាំងសមាជិកសភា នីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ គណៈកម្មាធិ ការមជ្ឈិមបានស្នើជាឯកច្ឆ័ន្ទលើរាល់សំណើររបស់អនុគណៈកម្មាធិការរៀប ចំមហាសន្និបាតលើកទី១៤ ដោយទទួលយក មតិយោបល់បំពេញបន្ថែម សុក្រិតនូវសេចក្តីព្រាងឯកសារ (ជាពិសេស ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមចំពោះតំបន់មូលដ្ឋានបន្ទាប់ពីបានរួមបញ្ចូលគ្នា) ផ្ញើទៅមហាសន្និ បាតបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីពិភាក្សា ផ្តល់យោបល់ បន្តបំពេញសេចក្តីព្រាងឯកសារ និងរាយការណ៍ជូនគណៈកម្មាធិការមជ្ឈិមនៅសន្និបាតមជ្ឈិមលើកទី១២។

លោកអគ្គលេខាបក្សបានមានប្រសាសន៍ថា ការិយាល័យនយោបាយនឹងចេញសេចក្តីសម្រេចចិត្តនាពេលឆាប់ៗនេះ ស្តីពីការផ្លាស់ប្តីរថ្មីការងារកសាងនិងការអនុវត្តច្បាប់ ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ក្នុង យុគសម័យថ្មី និងសេចក្តីសម្រេចចិត្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន ដើម្បីបង្កើតសន្ទុះថ្មី រួមជាមួយនឹងសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីការទម្លុះទម្លាយនៃការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូឌីជីថលជាតិ និងសេចក្តីសម្រេចចិត្តលេខ ៥៩ ស្តីពីសមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី សំដៅសម្រេចបាននូវគោលដៅកំណើនផលិត ផលក្នុងស្រុកសរុប ៨% ឬច្រើនជាងនេះនៅឆ្នាំ ២០២៥ ដោយបង្កើតមូលដ្ឋានគ្រឹះ សម្រាប់កំណើនពីរខ្ទង់ជាបន្តក្នុងឆ្នាំបន្ទាប់។ ខិតខំសម្រេចបានគោលដៅនៅឆ្នាំ ២០៣០ វៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមខ្ពស់; ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៤៥៕

តាម vovworld.vn