លោក Luong Cuong ប្រធានរដ្ឋវៀតណាម អញ្ជើញអុជធូបក្នុងពិធីសែនខួបស្តេច Hung
នាព្រឹកថ្ងៃទី ៧ មេសា នៅវិមាន Kinh Thien នៅលើកំពូលភ្នំ Nghia Linh ក្នុងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិពិសេស វិហារស្ដេច Hung បក្សភាគ អាជ្ញាធរ និងប្រជាជនខេត្ត Phu Tho តាងនាមបងប្អូន ជនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងបងប្អូនជនរួមជាតិវៀតណាមនៅឯបរទេស បានប្រារព្ធធ្វើពិធីអុជធូបគោរពវិញ្ញាណក្ខន្ធស្ដេច Hung យ៉ាងឱឡារិក។ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញចូលរួម និងអុជធូប។