leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ

លោក To Lam អគ្គលេខាបក្ស ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករដើម្បីធ្វើឱ្យ “ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគត” វៀតណាម-អេស្ប៉ាញ ឡើងកម្រិតកម្ពស់ថ្មីមួយ។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមបន្តគោលនយោបាយខ្លួនទីពឹងខ្លួន ជំនះពុះពារការលំបាកតាមរយៈការធ្វើពិពិធកម្មទីផ្សារជាមួយតំបន់ជុំវិញពិភពលោកដូចជាសហភាពអឺរ៉ុប (EU) អាហ្រ្វិក...ជំរុញការអភិវឌ្ឍ និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសដៃគូ និងមិត្តភក្តិប្រពៃណី រួមទាំងអេស្ប៉ាញផងដែរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក To Lam អគ្គលេខាបក្ស និងលោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ កសិកម្ម ការអប់រំ បណ្តុះបណ្តាល... ហើយទន្ទឹមនឹងនោះពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា នវានុវត្តន៍ បញ្ញាសិប្បនិម្មិត semiconductor បរិវត្តកម្មឌីជីថល។ល។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរគោលជំហររួមលើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

នាថ្ងៃដដែល នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួបលោក Pedro Sánchez នាយករដ្ឋមន្ត្រី។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងឆ្លៀតទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-សហភាពអឺរ៉ុប (EVFTA) ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វប្បធម៌ កីឡា និងទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានា ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ការអប់រំ និងបណ្តុះបណ្តាល។ល។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ

លោក Luong Cuong ប្រធានរដ្ឋបានថ្លែងអំណរគុណចំពោះលោក Pedro Sánchez នាយករដ្ឋមន្ត្រីដែលបានជំរុញឱ្យបណ្តាប្រទេសសហភាពអឺរ៉ុប ដែលនៅសេសសល់ធ្វើសច្ចាប័ន និងគណៈកម្មការអឺរ៉ុបដក "កាតលឿង" ចំពោះវៀតណាមនាពេលឆាប់ៗនេះ។ លោក Pedro Sánchez នាយករដ្ឋមន្ត្រី បានស្នើឲ្យវៀតណាមពិចារណាលើវិធានការសំដៅធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មរវាងវៀតណាម និងសហភាពអឺរ៉ុប។

ក្នុងបរិបទស្ថានភាពពិភពលោកកំពុងវិវឌ្ឍដ៏ស្មុគ្រស្មាញ នាពេលបច្ចុប្បន្ន ដែលប៉ះពាល់ដល់សន្តិភាព និងការអភិវឌ្ឍក្នុងប្រទេសទាំងអស់ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសាមគ្គីភាព កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក ការលើកកម្ពស់ពហុភាគីនិយម ពាណិជ្ជកម្មសេរី និងការពួតដៃគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់ការអភិវឌ្ឍរបស់តំបន់ទាំងពីរ។ លោក Luong Cuong ប្រធានរដ្ឋបានស្វាគមន៍ប្រទេសអេស្ប៉ាញធ្វើជាស្ពានសម្រាប់ការអភិវឌ្ឍទំនាក់ទំនង អាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច ធ្វើជាស្ពានពង្រឹងទំនាក់ទំនងអេស្ប៉ាញ-អាស៊ាន។

នាព្រឹកថ្ងៃទី៩ ខែមេសា នៅវិមានប្រធានរដ្ឋ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Pedro Sánchez នាយករដ្ឋមន្ត្រី ដែលមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយលោក Pedro Sánchez នាយករដ្ឋមន្ត្រីនៅទីស្នាក់ការរដ្ឋាភិបាល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះការចូលរួមរបស់សហគ្រាសឈានមុខគេរបស់អេស្ប៉ាញ អមដំណើរលោក Pedro Sánchez នាយករដ្ឋមន្ត្រីក្នុងដំណើរទស្សនកិច្ចលើកនេះ ព្រមទាំងជឿជាក់ថា សហគ្រាសទាំងឡាយនឹងមានឱកាសស្វែងយល់អំពីទីផ្សារ និងជួបជាមួយដៃគូវៀតណាម បើកទស្សនវិស័យសហប្រតិបត្តិការថ្មីជាច្រើនរវាងប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សា

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា៖ “វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអេស្ប៉ាញ។ យើងមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ អេស្ប៉ាញក៏ជាដៃគូយុទ្ធសាស្ត្រដំបូងដែលវៀតណាមបង្កើតឡើងនៅបណ្តាប្រទេសអឺរ៉ុប ជាមិត្តដែលបានផ្តល់ឱ្យវៀតណាមនូវការគាំទ្រដ៏មានតម្លៃ និងស្មោះស្ម័គ្រក្នុងកិច្ចការផ្លាស់ថ្មី និងអភិវឌ្ឍប្រទេសជាតិ។ វៀតណាម និងអេស្ប៉ាញមានភាពស្រដៀងគ្នាជាច្រើនក្នុងវប្បធម៌ ទីតាំងយុទ្ធសាស្ត្រ ប្រពៃណីប្រវត្តិសាស្ត្រ វីរភាពរបស់ប្រជាជាតិ ជាពិសេសវប្បធម៌ដ៏វិសេសវិសាល។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រទេសទាំងពីរបន្តរួមដំណើរ ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍន៍ និងពង្រីកកិច្ចសហប្រតិបត្តិការនាពេលខាងមុខ”។

រីឯលោក Pedro Sánchez នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងអះអាងថា អេស្ប៉ាញតែងតែគាំទ្រវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍។ យោងតាមលោក Pedro Sánchez នាយករដ្ឋមន្ត្រី ប្រទេសទាំងពីរអាចឆ្ពោះទៅរកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលខាងមុខ។

បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារកិច្ចសហប្រតិបត្តិការលើវិស័យការទូត ហិរញ្ញវត្ថុ វប្បធម៌ កីឡា កសិកម្ម និងអប់រំ។

នារសៀលថ្ងៃដដែល នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយលោក Pedro Sánchez នាយករដ្ឋមន្ត្រី។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការទ្វេភាគី បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ក៏ដូចជារវាងគណៈកម្មាធិការនៃរដ្ឋសភានៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យនីតិបញ្ញត្តិ និងឃ្លាំមើល រួមចំណែកបង្កើនការយល់ដឹង ពង្រឹងទំនុកចិត្តនយោបាយ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។  ភាគីទាំងពីរក៏បានឯកភាពគ្នាបន្តអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ EVFTA ដើម្បីទាញយកប្រយោជន៍ពីឱកាសដែលកិច្ចព្រមព្រៀងនេះនាំមក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងកីឡា ដោយហេតុនេះជំរុញការយល់ដឹង និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តពង្រឹងការសម្របសម្រួលនៅវេទិកាអន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ ជំរុញពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងបរិបទដែលពិភពលោកកំពុងមានការផ្លាស់ប្តូរយ៉ាងរហ័ស និងស្មុគស្មាញ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕

បកប្រែដោយ Huyen Trang