ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ G20 រួមមានប្រទេស G7 (សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង អ៊ីតាលី កាណាដា) និងប្រទេសដែលមានសេដ្ឋកិច្ចសំខាន់ៗដូចជា ចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី អូស្ត្រាលី អាហ្សង់ទីន ម៉ិកស៊ិក កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី អាហ្វ្រិកខាងត្បូង អារ៉ាប៊ីសាអូឌីត ទួរគី សហភាពអឺរ៉ុប (EU) និងសហភាពអាហ្រ្វិក (AU)។ G20 មានចំនួន ៦៧% នៃចំនួនប្រជាជនពិភពលោក; ៨៥% នៃផលិតផលក្នុងស្រុកសរុប (GDP) សកល និង ៧៥% នៃពាណិជ្ជកម្មអន្តរជាតិ។ ដូច្នេះ G20 ត្រូវបានគេចាត់ទុកថាជាយន្តការមួយដែលមានឥទ្ធិពលជាសាកលដែលចូលរួមចំណែកក្នុងការបង្កើតបទដ្ឋាន និងច្បាប់សកល។ មកទល់ពេលនេះ G20 បានរៀបចំកិច្ចប្រជុំកំពូលចំនួន ១៨ លើក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងភរិយា

កិច្ចប្រជុំកំពូល G20 នេះធ្វើឡើងក្នុងបរិបទនៃស្ថានការណ៍នយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់ពិភពលោកដែលបន្តមានការផ្លាស់ប្តូរជាច្រើន  ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ប៉ះពាល់យ៉ាងជ្រាលជ្រៅលើបរិយាកាសសន្តិសុខ និងការអភិវឌ្ឍន៍របស់បណ្តាប្រទេស។ ចំ​ណុចក្តៅគគុកនៃជម្លោះលើជុំវិញពិភពលោកនៅតែស្មុគស្មាញ អូសបន្លាយ និងគ្មានដំណោះស្រាយ។ ចាប់ពីដើមឆ្នាំ ២០២៤ មក សេដ្ឋកិច្ចពិភពលោកនឹងរក្សាបាននូវនិន្នាការប្រសើរឡើងប៉ុន្តែក្នុងល្បឿនយឺត ជាមួយនឹងភាពមិនប្រាកដប្រជាខ្ពស់ និងភាពមិនស្មើគ្នា ដោយសារហានិភ័យនៃជម្លោះអូសបន្លាយ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងស្ថានភាពបោះឆ្នោតរបស់ប្រទេសធំៗ។ ជាមួយនឹងប្រធានបទ "ការកសាងពិភពលោកដោយយុត្តិធម៌ និងភពផែនដីប្រកបដោយនិរន្តរភាព" កិច្ចប្រជុំកំពូល G20 ឆ្នាំ ២០២៤ ដែលរៀបចំដោយប្រទេសប្រេស៊ីល ផ្តោតលើការផ្តោតសំខាន់ចំនួន ៣ រួមមាន៖ ការជម្រុញសង្គមអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការធ្វើបរិវត្តកម្មថាមពល ការកែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល។

សម្រាប់ប្រទេសប្រេស៊ីល ទំនាក់ទំនងរវាងវៀតណាម និងប្រទេសសំខាន់នៅអាមេរិកឡាទីនមួយនេះ កំពុងអភិវឌ្ឍយ៉ាងវិជ្ជមានលើវិស័យជាច្រើន។ ការដែលប្រេស៊ីលអញើញវៀតណាមចូលរួមកិច្ចប្រជុំកំពូល G20 បង្ហាញពីការគោរព និងការវាយតំលៃខ្ពស់ចំពោះកិត្យានុភាពរបស់ប្រទេសវៀតណាមនៅក្នុងតំបន់ និងពិភពលោក។ នេះជាលើកទី៥ហើយ ដែលវៀតណាមត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20។ ពីមុនឆ្នាំ២០១០ កាណាដា និងកូរ៉េខាងត្បូងបានអញ្ជើញវៀតណាមចូលរួមព្រឹត្តិការណ៍នេះក្នុងនាមជាប្រធានអាស៊ាន។ ក្នុងនាមជាម្ចាស់ផ្ទះនៃឆ្នាំ APEC ឆ្នាំ ២០១៧ វៀតណាមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល G20 និងសកម្មភាពពាក់ព័ន្ធក្នុងអំឡុងឆ្នាំនៃអាល្លឺម៉ង់ជាប្រធាន។ ក្នុងឆ្នាំ ២០១៩ ជប៉ុនបានអញ្ជើញវៀតណាមចូលរួមកិច្ចប្រជុំកំពូល G20 ជាភ្ញៀវកិត្តិយស។ ក្នុងឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 ដែលអារ៉ាប៊ីសាអូឌីតជាម្ចាស់ផ្ទះ។ ការអញ្ជើញចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នៃ G20 នេះ គឺជាឱកាសមួយសម្រាប់វៀតណាមបញ្ជាក់ខ្លួនជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ; ព្រមទាំងសង្កត់ធ្ងន់លើជំហរនៃការត្រៀមខ្លួនចូលរួម និងមានការរួមចំណែកជាវិជ្ជមាន និងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។

បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល G20 និងមានសកម្មភាពទ្វេភាគីជាច្រើននៅប្រទេសប្រេស៊ីល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ Dominica ។ ដំណើរទស្សនកិច្ចនេះមានសារសំខាន់ជាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី ព្រោះនេះជាលើកទីមួយហើយដែលមេដឹកនាំវៀតណាមមួយរូបបានទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋ Dominica ។ នាពេលថ្មីៗនេះ ទំនាក់ទំនងវៀតណាម-សាធារណរដ្ឋ Dominica មានការអភិវឌ្ឍន៍វិជ្ជមានជាច្រើន។ ភាគីទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមាននិន្នាការកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងទំហំពាណិជ្ជកម្មប្រហែល ១០០ លានដុល្លារក្នុងមួយឆ្នាំ។ ភាគីទាំងពីរក៏រក្សាការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ និងវេទិកាស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡាទីន (FEALAC)។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លើកនេះមានគោលបំណងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី ១៣ សេចក្តីណែនាំលេខ ២៥-CT/TW របស់គណៈលេខាស្តីពីការជំរុញ និងលើកកំពស់ការទូតពហុភាគីដល់ឆ្នាំ ២០៣០ ស្របតាមកម្រិតនៃភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងប្រេស៊ីល និងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងសាធារណរដ្ឋ Dominica ។ ការចូលរួមរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅកិច្ចប្រជុំកំពូល G20 បានសង្កត់ធ្ងន់លើតួនាទី និងការរួមចំណែករបស់វៀតណាមចំពោះយន្តការពហុភាគី រួមទាំង G20 និង​អះអាងនូវទស្សនៈរបស់វៀតណាមក្នុងការជំរុញពហុភាគីនិយម និងសាមគ្គីភាពអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ នេះក៏ជាឱកាសសម្រាប់វៀតណាមពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការជាមួយប្រេស៊ីល សាធារណរដ្ឋ Dominica និងដៃគូអន្តរជាតិលើវិស័យផ្សេងៗ។

យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងទទួលបានជោគជ័យ រួមចំណែកលើកកំពស់កិត្យានុភាព និងមុខតំណែងរបស់វៀតណាមក្នុងតំបន់ និងពិភពលោក។ ដំណើរទស្សនកិច្ចក៏នឹងបង្កើតសន្ទុះសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយប្រេស៊ីល និងសាធារណៈ Dominica ឱ្យកាន់តែរីកចម្រើន ស៊ីជម្រៅ និងមានប្រសិទ្ធភាព ទន្ទឹមនឹងនោះក៏បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការថ្មីជាមួយដៃគូអន្តរជាតិផងដែរ៕

បកប្រែដោយ Thanh Cong