leftcenterrightdel
លោកអគ្គលេខាបក្ស To Lam ថ្លែងមតិក្នុងកម្មវិធី

ថ្លែងមតិក្នុងកម្មវិធី លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា អស់រយៈពេលជិត ៩៥ ឆ្នាំមកនេះ មនោគមវិជ្ជាហូជីមិញ រួមជាមួយនឹងលទ្ធិម៉ាក្ស-លេនីន បានក្លាយជាភ្លើងបំភ្លឺផ្លូវ នាំបដិវត្តន៍វៀតណាមក្រោមការដឹកនាំរបស់បក្សបានឆ្លងកាត់ការលំបាកជាច្រើន ដំណ្តើមបានជ័យជំនះជាបន្តបន្ទាប់ និងសម្រេចបានស្នាដៃជាច្រើន។ នៅក្នុងកម្មវិធី មានរឿងរ៉ាវដ៏ជ្រាលជ្រៅជាច្រើន បណ្តាគំរូដ៏ឆ្នើមនៃចលនាសិក្សា និងធ្វើតាមលោកប្រធានហូជីមិញ ជាមួយនឹងទង្វើជាក់លាក់ សាមញ្ញប៉ុន្តែថ្លៃថ្នូរ។ គំរូជាច្រើនមានភាពច្នៃប្រឌិត ប្រសិទ្ធភាព សំបូរទៅដោយមនុស្សសាស្ត្រ ភាពទាក់ទាញ និងបំផុសគំនិតដល់សហគមន៍សង្គម។ ថ្វីត្បិតតែពួកគេមានអាយុ មុខរបរ និងមុខតំណែងខុសៗគ្នា ក្នុងស្ថានភាពនិងវិស័យផ្សេងៗគ្នាក៏ដោយ ក៏គំរូដ៏ឆ្នើមទាំងនេះសុទ្ធតែជាគំរូដ៏ភ្លឺស្វាងអំពីស្មារតីខ្ជាប់ខ្ជួន ត្រួសត្រាយ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហ៊ានបង្កើតគំនិតច្នៃប្រឌិត ហ៊ានប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈម ហើយហ៊ានធ្វើសកម្មភាពដើម្បីផលប្រយោជន៍រួម លះបង់ខ្លួនឯងក្នុងបំពេញការងារ សិក្សា និងកសាងប្រទេស។

leftcenterrightdel
 

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam និង​លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់​រំ​មជ្ឈិម​បក្ស​ ប្រគល់​លិខិត​បញ្ជាក់​ជូន​បុគ្គល និង​អង្គភាព​នានា

លោកអគ្គលេខាបក្ស To Lam បានចង្អុលបង្ហាញថា យើងមើលឃើញយ៉ាងច្បាស់នូវតម្រូវការជាបន្ទាន់ក្នុងការសិក្សា និងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញក្នុងកម្រិតថ្មី បង្កើតកម្លាំងចលករដ៏រឹងមាំដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍន៍ យុគសម័យរុងរឿង ស្មើ​នឹងមហាអំណាចនៃទ្វីបទាំងប្រាំ ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញប្រាថ្នា និងបំណងប្រាថ្នារបស់ប្រទេសជាតិទាំងមូល។

ក្នុងកម្មវិធីនោះ គណៈកម្មការរៀបចំបានលើកតម្កើងគំរូដ៏ឆ្នើមចំនួន ២៥ រូប គឺជាកម្មាភិបាល បក្ខជន យុទ្ធជន វេជ្ជបណ្ឌិត អ្នកមុខអ្នកការសាសនា កម្មករ កសិករ... តំណាងអង្គភាព បុគ្គលជាគំរូ ដែលមានវិធីល្អៗ និងមានប្រសិទ្ធភាពជាច្រើនក្នុងការសិក្សា និងធ្វើតាមមនោគមវិជ្ជា សីលធម៌ និងរចនាប័ទ្មរបស់លោកប្រធានហូជីមិញ៕

បកប្រែដោយ Duy Hoan