ត្រៀមរៀបចំសិក្ខាសាលាដើម្បីអបអរសាទរខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ព
កប.អនឡាញ - នាថ្ងៃទី ១៥ ខែវិច្ឆិកា ក្រសួងការពារប្រទេស គណៈឃោសនាអប់រំមជ្ឈិមបក្ស ក្រសួងនគរបាល និងខេត្ត Cao Bang បានបើកកិច្ចប្រជុំគណៈកម្មាធិការដឹកនាំនៃសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ / ២២ ធ្នូ ២០២៤) និង ៣៥ ឆ្នាំនៃទិវាការពារជាតិដោយប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ / ២២ ធ្នូ ២០២៤)។
លោកឧត្តមសេនីយ៍ឯក Le Huy Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈកម្មាធិការដឹកនាំសិក្ខាសាលាបានដឹកនាំកិច្ចប្រជុំ។
|
|
លោកឧត្តមសេនីយ៍ឯក Le Huy Vinh ថ្លែងក្នុងកិច្ចប្រជុំ |
សិក្ខាសាលានេះមានគោលបំណងបញ្ជាក់ និងបំភ្លឺអំពីគោលការណ៍ណែនាំ និងគោលនយោបាយដ៏ត្រឹមត្រូវ និងច្នៃប្រឌិតរបស់បក្សលើការកសាងកងទ័ពប្រជាជនវៀតណាម កសាងខឿនការពារជាតិដោយប្រជាជនទាំងមូល និងកសាងប្រៀបការពារជាតិដោយប្រជាជនទាំងមូលដែលផ្សាភ្ចាប់ជាមួយនឹងប្រៀបការពារសន្តិសុខដោយប្រជាជន។ បញ្ជាក់អំពីដំណើរការកសាង ប្រយុទ្ធ និងរីកចម្រើន កត្តាសម្រេចដែលបង្កើតឡើងកម្លាំងខ្លាំងក្លារបស់កងទ័ពប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ បញ្ជាក់អំពីតួនាទី ឋានៈ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃកំណើតរបស់កងទ័ពប្រជាជនវៀតណាម និងទិវាការពារជាតិដោយប្រជាជនទាំងមូល បទពិសោធន៍ និងមេរៀនអនុវត្តក្នុងការកសាងកងទ័ពមានរបៀបរៀបរយ រឹងមាំ ឆ្ពោះទៅរកភាពទំនើប ការពារមាតុភូមិយ៉ាងរឹងមាំក្នុងស្ថានភាពថ្មី។
ថ្លែងក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឱ្យវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា ស្រូបយកយោបល់ពីគណៈប្រតិភូ និងបំពេញផែនការរៀបចំសិក្ខាសាលាដាក់ជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេសដើម្បីអនុម័ត។ នាយកដ្ឋានឃោសនា អប់រំ (អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាម) សម្របសម្រួលជាមួយស្ថាប័ន អង្គភាពនានា ដើម្បីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើឯកសារប្រវត្តិសាស្ត្រ និងរៀបចំខ្លឹមសារដើម្បីផ្តល់ជូនទីភ្នាក់ងារសារព័ត៌មាន។ លោកឧត្តមសេនីយ៍ឯក Le Huy Vinh តម្រូវឱ្យភ្នាក់ងារ និងអង្គភាពនានា លើកកំពស់ទំនួលខុសត្រូវរបស់ខ្លួន បំពេញការងារ និងភារកិច្ចដោយជោគជ័យ និងធានាឱ្យការរៀបចំសិក្ខាសាលាប្រកបដោយជោគជ័យ៕
បកប្រែដោយ Duy Hoan