ខ្លឹមសារនៃការត្រួតពិនិត្យគឺផ្អែកលើស្តង់ដារសម្រាប់កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ដូចជា៖ រក្សាការគោរពទង់ជាតិ ជូនដំណឹងប្រចាំសប្តាហ៍ ការបង្ការនិងគ្រប់គ្រងអគ្គិភ័យនៅអង្គភាព ការឆ្លើយតបនឹងព្យុះនិងទឹកជំនន់ ការស្វែងរកនិងជួយសង្គ្រោះនៅសមុទ្រ។ល។
បញ្ចប់ការត្រួតពិនិត្យ លោកវរសេនីយ៍ឯកបំរុង Pham Anh Tuan មេបញ្ជាការរង នាយសេនាធិការតំបន់ទី៤ កងទ័ពជើងទឹក បានទទួលស្គាល់ និងលើកសរសើរចំពោះកម្មាភិបាល និងយុទ្ធជននៃកងពលតូចលេខ១៦២ ដែលបានខិតខំប្រឹងប្រែង និងសាមគ្គី ដើម្បីជំនះការលំបាកក្នុងការបំពេញល្អនូវភារកិច្ចកសាងអង្គភាពរឹងមាំលើគ្រប់វិស័យនៅឆ្នាំ២០២៤។ គណៈកម្មាធិការបក្ស និងមេបញ្ជាការកងពលតូចបានយល់ជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវកិច្ចការនយោបាយសំខាន់ៗ ហើយអនុវត្តដោយព្រមៗគ្នា និងសម្រេចបាននូវគុណភាពល្អ ប្រសិទ្ធភាពខ្ពស់; កសាងអង្គភាពរឹងមាំខាងនយោបាយ; រក្សាការបង្វឹកបង្ហាត់ ការត្រៀមខ្លួនប្រយុទ្ធជាស្រេច។ ទន្ទឹមនឹងនោះ ធានាផ្នែកភ័ស្តុភារ ហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់បំពេញភារកិច្ច ឲ្យកាន់តែប្រសើរឡើង៕
បកប្រែដោយ Thuy Anh
Type the code from the image