នៅក្នុងពិធីត្រួតពិនិត្យ លោកឧត្តមសេនីយ៍ឯក Huynh Chien Thang បានទទួលស្គាល់ និងលើកសរសើរចំពោះលទ្ធផលដែលកងពលធំលេខ៣៦៣ សម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងស្នើឱ្យអង្គភាពកែលម្អគុណភាពនៃការហ្វឹកហាត់ ការត្រៀមប្រយុទ្ធជាស្រេច និងការគ្រប់គ្រងដែនអាកាសដោយឥតឈប់ឈរ; ចូលរួមក្នុងការប្រកួតកីឡាយោធា និងការហាត់សមជាមួយនឹងលទ្ធផលខ្ពស់ និងសុវត្ថិភាពដាច់ខាត។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Huynh Chien Thang ថ្លែងក្នុងពិធីត្រួតពិនិត្យ

លោកឧត្តមសេនីយ៍ឯក Huynh Chien Thang ក៏បានស្នើឲ្យកងពលធំលេខ៣៦៣ បន្តជំរុញការឃោសនា អប់រំ និងលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់កម្មាភិបាល និងយុទ្ធជនក្នុងការបំពេញភារកិច្ច; យល់ច្បាស់គំនិត សេចក្តីប្រាថ្នា  និងយកចិត្តទុកដាក់ចំពោះជីវភាពខាងសម្ភារៈ និងស្មារតីសម្រាប់កងទ័ព រក្សាទំនាក់ទំនងសាមគ្គីភាព និងឯកភាពក្នុងអង្គភាពទាំងមូល; ធានាបាននូវការងារភស្តុភារបច្ចេកទេស និងហិរញ្ញវត្ថុឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់គ្រប់ភារកិច្ច ហើយរៀបចំយ៉ាងសកម្មនូវសកម្មភាពរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីរបស់កងពលធំលេខ៣៦៣ (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ១៩៦៥ / ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥)៕

បកប្រែដោយ Huyen Trang