លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចុះត្រួតពិនិត្យតំបន់ដែលរៀបចំការតាំងពិព័រណ៍។ មកទល់បច្ចុប្បន្ននេះសំណង់ទាំងឡាយកំពុងត្រូវបានអនុវត្តតាមការគ្រោងទុក ដោយធានាថានឹងបញ្ចប់តាមផែនការ។ តាមការគ្រោងទុក ក្នុងពិធីបើកនឹងមានការសម្តែងហោះហើរស្វាគមន៍ កងឯកភាពទ័ពពិសេសនឹងបង្ហាញក្បាច់គុន សត្វឆ្កែយោធាចំនួន៨០ ក្បាល និងគ្រូបង្វឹកចំនួន ៨០ នាក់ នឹងចូលរួមការសម្តែង។ល។

leftcenterrightdel
គណៈប្រតិភូក្រសួងការពារប្រទេសចុះត្រួតពិនិត្យការត្រៀមរៀបចំការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤

ការតាំងពិព័រណ៍នឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខនេះ ជាមួយនឹងអាវុធ ឧបករណ៍បច្ចេកទេស និងផលិតផលប្រើប្រាស់សម្រាប់ទាំងយោធា និងទាំងស៊ីវិល ផលិតផលឧស្សាហកម្មការពារជាតិ ភស្តុភារ និងបច្ចេកទេសដែលត្រូវបានផលិតក្នុងស្រុក។ គិតត្រឹមថ្ងៃទី ៨ ខែវិច្ឆិកា មានក្រុមហ៊ុនជាង ១៤០ មកពីប្រទេសចំនួន ២៧ បានឆ្លើយតបដើម្បីចូលរួមក្នុងការតាំងបង្ហាញផលិតផល។ បើធៀបនឹងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២២ ការតាំងពិព័រណ៍ឆ្នាំនេះមានការកើនឡើងចំនួន ២៣៩ ស្តង់ ដែលលើសពីគោលដៅដែលបានកំណត់។ មកទល់ពេលនេះ មានគណៈប្រតិភូអន្តរជាតិចំនួន ៤០ ដែលត្រូវបានបញ្ជាក់ថានឹងចូលរួមព្រឹត្តិការណ៍ដែលរៀបចំដោយប្រទេសវៀតណាម រួមមានគណៈប្រតិភូថ្នាក់រដ្ឋមន្ត្រី/ប្រធានអគ្គសេនាធិការ មេបញ្ជាការកងកម្លាំងការពារជាតិ និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។ល។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ការងាររៀបចំត្រូវតែធានានូវវិជ្ជាជីវៈ បង្កើតចំណាប់អារម្មណ៍; ពិធីទទួលភ្ញៀវ ភស្តុភារ និងពិធីការត្រូវបានធានាយ៉ាងម៉ត់ចត់; យកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងសុវត្ថិភាព ទន្ទឹមនឹងនោះ ត្រូវធានាថាការតាំងពិព័រណ៍មានបរិយាកាសល្អ ខ្យល់អាកាស ងាយស្រួល ប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ បង្ហាញយ៉ាងច្បាស់នូវស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ; ចាំបាច់ត្រូវកសាងកម្មវិធីក្របខណ្ឌការតាំងពិព័រណ៍ ពាក់ព័ន្ធនឹងគម្រោងរៀបចំសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ដើម្បីធានាបាននូវពេលវេលាសមស្រប និងងាយស្រួលសម្រាប់ការទទួលភ្ញៀវ៕

បកប្រែដោយ Huyen Trang