បច្ចុប្បន្ន អនុមហាវិទ្យាល័យកងទ័ពការពារព្រំដែនកំពុងបណ្តុះបណ្តាលភាសាវៀតណាមជំនាន់ទី ២១ ដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ។ នៅក្នុងឱកាសនេះ  សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទបានរំលឹកឡើងវិញនូវប្រពៃណីរបស់ប្រទេសជាតិ ក៏ដូចជាកងយោធពលខេមរភូមិន្ទក្នុងរយៈពេល ៧១ ឆ្នាំកន្លង​មក។

សក្ខាកាមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្ស និងគណៈនាយកនៃអនុមហាវិទ្យាល័យការពារព្រំដែន ដែលតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលដល់សិក្ខាកាមក្នុងការសិក្សា ក៏ដូចជាការរៀបចំកម្មវិធីដ៏មានអត្ថន័យក្នុងឱកាសបុណ្យធំៗរបស់ព្រះរាជាណាចក្រកម្ពុជា។

leftcenterrightdel
គណៈនាយកនៃអនុមហាវិទ្យាល័យការពារព្រំដែនបានប្រគល់អំណោយដល់សិក្ខាកាម

ថ្លែងក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Nguyen Xuan Toan នាយករងសាលា បានអបអរសាទរចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រមទាំងបានកោតសរសើរដល់សិក្ខាកាមកម្ពុជាដែលបានខិតខំប្រឹងប្រែងជំនះការលំបាកជាច្រើន និងសម្រេចបានលទ្ធផលល្អក្នុងការសិក្សា ។

លោកវរសេនីយ៍ឯក Nguyen Xuan Toan មានបំណងថា សិក្ខាកាមទាំងអស់តែងតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ គោរពវិន័យ និងបទប្បញ្ញត្តិរបស់សាលានិងអង្គភាព ខិតខំក្លាយជាមន្ត្រីល្អ រួមចំណែកកសាងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន  បន្តរក្សានិងពូនជ្រំទំនាក់ទំនងសាមគ្គីភាព មិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេទាំងពីរវៀតណាម និងកម្ពុជា៕

បកប្រែដោយ Pham Diep