អ៊ីស្រាអែលបន្តបដិសេធការបង្កើតរដ្ឋប៉ាឡេស្ទីន
នៅក្នុងសេចក្តីប្រកាសផ្លូវការជាលើកដំបូងចំពោះបញ្ហានៃការបង្កើតរដ្ឋប៉ាឡេស្ទីនក្នុងនាមជារដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថ្មី លោក Gideon Saar កាលពី១១ ខែវិច្ឆិកា បានឲ្យដឹងថា ការបង្កើតរដ្ឋប៉ាឡេស្ទីនគឺជាគោលដៅដែលមិនប្រាកដប្រជា ប្រសិនបើរដ្ឋប៉ាឡេស្ទីនត្រូវបានបង្កើតឡើង វានឹងក្លាយជារដ្ឋនៃក្រុមហាម៉ាស ជាក្រុមប្រដាប់អាវុធប៉ាឡេស្ទីនត្រូវបានចុះបញ្ជីជាភេរវករដោយទីក្រុង Tel Aviv និងកំពុងស្ថិតក្នុងការប្រឈមមុខដាក់គ្នាដ៏បង្ហូរឈាមអស់រយៈពេលជាងមួយឆ្នាំ ជាមួយអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា។