សមយុទ្ធនេះគ្រោងនឹងអូសបន្លាយរយៈពេល៥ថ្ងៃ ដោយធ្វើឡើងជា២ដំណាក់កាលនៅមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុង Surabaya និងតំបន់សមុទ្រ Java ប្រទេសឥណ្ឌូនេស៊ី។ កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានឲ្យដឹងថា រុស្ស៊ីបានបញ្ជូននាវាចម្បាំង ៣ គ្រឿង នាវាដឹកប្រេងធុនមធ្យម ១គ្រឿង ឧទ្ធម្ភាគចក្រយោធា ១គ្រឿង និងនាវាសណ្តោង ១គ្រឿង ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នាវាចម្បាំងរុស្ស៊ីបានមកដល់ប្រទេស ឥណ្ឌូនេស៊ីនៅថ្ងៃទី ៣ ខែវិច្ឆិកា។
ឥណ្ឌូនេស៊ីមានទំនាក់ទំនងពាណិជ្ជកម្មតម្លៃរាប់ពាន់លានដុល្លារជាមួយរុស្ស៊ី ប៉ុន្តែកិច្ចព្រមព្រៀងនាំចូលអាវុធដ៏សំខាន់រវាងប្រទេសទាំងពីរបានជាប់គាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕
តាម vovworld.vn
Type the code from the image