រុស្ស៊ីបានបដិសេធព័ត៌មានដែលថា លោកប្រធានាធិបតី ពូទីន ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ
នាពីថ្ងៃទី១១ ខែវិច្ឆិកា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបដិសេធព័ត៌មានអំពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ ដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិកជាថ្មី។ លោក Peskov បានបញ្ជាក់ថា បច្ចុប្បន្នមិនមានគម្រោងសម្រាប់ការសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ដូណាល់ ត្រាំ ទេ។