វៀតណាមនិងអាស៊ានគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា ឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង គឺជាឧបសគ្គចម្បងចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះធ្ងន់ធ្ងរបំផុតគឺគ្រោះជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
កាលពីថ្ងៃទី ១៤ វិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានរៀបចំព្រឹត្តិការណ៍ជាន់ខ្ពស់ ក្នុងឱកាសរំលឹកខួបទិវាអន្តរជាតិនៃការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង (ថ្ងៃទី ១៥ វិច្ឆិកា)។
|
|
ទិដ្ឋភាពនៅព្រឹត្តិការណ៍។ (រូបថត៖ VNA) |
ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចាត់ទុកថា ឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង គឺជាឧបសគ្គចម្បងចំពោះសន្តិភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះធ្ងន់ធ្ងរបំផុតគឺគ្រោះជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ទាំងនេះ កិច្ចសហប្រតិបត្តិការអន្តរជាតិដើរតួនាទីយ៉ាងសំខាន់ដែលបំពេញបន្ថែមឲ្យកិច្ច ខិតខំប្រឹងប្រែងរបស់ប្រទេសនានា។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បាន រំលេចពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលនានាដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រេចបានក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការសម្របសម្រួលជាមួយដៃគូនានាដើម្បីដោះស្រាយបញ្ហាដូចជា ភេរវកម្ម អំពើហឹង្សាជ្រុលនិយម ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ជាដើម។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមនិងអាស៊ានត្រៀមខ្លួនជាស្រេចសហការជាមួយដៃគូទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបរិយាកាសសុវត្ថិភាព និងស្អាតស្អំសម្រាប់ប្រជាជនទាំងអស់៕
តាម vovworld.vn