leftcenterrightdel
ទិដ្ឋភាពនៃវគ្គបណ្តុះបណ្តាល

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន១៨នាក់ ក្រៅពីសិក្ខាកាមវៀតណាម ក៏មានសិក្ខាកាមមកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី នេប៉ាល់ និងស្រីលង្កាផងដែរ។ ប្រធានបទចំនួន ៣ ពាក់ព័ន្ធនឹងប៉ូលិសអង្គការសហប្រជាជាតិដែលបង្រៀនក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមាន៖ ការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍសមត្ថភាពនគរបាល និងការត្រួតពិនិត្យ ការណែនាំ និងការពិគ្រោះយោបល់។

ចាប់ពីឆ្នាំ ២០២២ រហូតមកដល់ពេលនេះ ក្រសួងនគរបាលវៀតណាមបានបញ្ជូនក្រុមការងារចំនួន ៤ ទៅចូលរួមក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្មស៊ូដង់ខាងត្បូង បេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ Abyei និងកម្មាភិបាលប៉ូលីសម្នាក់ដែលធ្វើការនៅការិយាល័យប៉ូលីស នាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពនៅទីស្នាក់ការអង្គការសហប្រជាជាតិ (ញូវយ៉ក សហរដ្ឋអាមេរិក) ជាលក្ខណៈបុគ្គល។ ទន្ទឹមនឹងការដាក់ពង្រាយកម្មាភិបាលជាលក្ខណៈបុគ្គល ក្រសួងនគរបាលវៀតណាមបានសន្យាដាក់ពង្រាយអង្គភាពប៉ូលីស (FPU) ដើម្បីគាំទ្រដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងមានបំណងបង្កើនការត្រៀមដាក់ពង្រាយដល់កម្រិតទី ៣ របស់អង្គការសហប្រជាជាតិ ពីកម្រិត ២ នាបច្ចុប្បន្ន។

leftcenterrightdel
 

leftcenterrightdel
ប្រគល់​លិខិត​បញ្ជាក់ជូន​សិក្ឋាកាម

វគ្គបណ្តុះបណ្តាលដើម្បីបង្កើតប្រភពគ្រូបង្រៀនស្តីពីប៉ូលីសរក្សាសន្តិភាពអង្គការសហប្រជាជាតិ មានគោលបំណងពង្រឹងក្រុមគ្រូបង្រៀនដែលត្រូវ​បាន​បញ្ជាក់ដោយអង្គការសហប្រជាជាតិ។ បង្កើតក្រុមគ្រូបង្រៀនដើម្បីចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាលប៉ូលីសរក្សាសន្តិភាពនៅទូទាំងពិភពលោក ហើយដើម្បីឱ្យប្រទេសជាសមាជិកអាចរៀបចំវគ្គសិក្សាស្រដៀងនៅថ្នាក់ជាតិ។

បកប្រែដោយ Duy Hoan