ពិធីជូនផ្កានៅរូបសំណាកលោកប្រធានហូជីមិញបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឱឡារិក និងរំជួលចិត្ត។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងប្រជាជនរុស្ស៊ី ដែលបានផ្តល់សេចក្តីស្រលាញ់ចំពោះថ្នាក់ដឹកនាំជាទីស្រឡាញ់របស់ប្រជាជនវៀតណាម។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា រូបសំណាកលោកប្រធានហូជីមិញនៅទីក្រុង Saint Petersburg នឹងក្លាយទៅជាគោលដៅវប្បធម៌សម្រាប់ប្រជាជននៃប្រទេសទាំងពីរ រំលឹកមនុស្សជំនាន់ក្រោយឱ្យខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពូនជ្រំទំនាក់ទំនងមិត្តភាពវៀតណាម-រុស្ស៊ី។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែង​ក្នុង​ជំនួប​

ក្នុងជំនួបជាមួយអតីតយុទ្ធជន និងញាតិមិត្តរបស់អតីតយុទ្ធជននៃទីក្រុង Saint Petersburg លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចែករំលែកថា ប្រវត្តិសាស្ត្របង្ហាញថា ទំនាក់ទំនងរវាងវៀតណាម និងអតីតសហភាពសូវៀតពីមុន និងរុស្ស៊ីនាពេលបច្ចុប្បន្ននេះ តែងតែមានភាពកក់ក្តៅ ជឿទុកចិត្តបានពុះពារគ្រប់ឧបសគ្គទាំងពេលវេលា និងការប្រែប្រួលនៃប្រវត្តិសាស្ត្រ។ មូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងរុស្ស៊ីត្រូវបានបង្កើតឡើងក្នុងអំឡុងការតស៊ូដ៏លំបាកដើម្បីឯករាជ្យ និងសេរីភាពរបស់ប្រជាជនវៀតណាម។ នេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីក្នុងដំណាក់កាលបច្ចុប្បន្ន។ នាពេលថ្មីៗនេះ ក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញគណៈប្រតិភូអតីតយុទ្ធជនសូវៀតមកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀត ដែលក្នុងនោះមានអតីតយុទ្ធជនចំនួន ១៣០ នាក់ក្នុងអំឡុងឆ្នាំ ២០០៩-២០១៥។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

សម្តែងនូវកិត្តិយស និងរំភើបចិត្ត នៅពេលជួបជាមួយគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមនៅទីក្រុង Saint Petersburg លោកវរសេនីយ៍ឯក Aleksey Skrebliukov ប្រធានសមាគមអតីតយុទ្ធជន ទីក្រុង Saint Petersburg ដែលបំពេញបេសកកម្មនៅវៀតណាម បានមានប្រសាសន៍ថា លោកចងចាំវៀតណាមជានិច្ច ជាមួយការគោរពនិងក្តីស្រឡាញ់។ លោកវរសេនីយ៍ឯក Aleksey Skrebliukov មានប្រសាសន៍ទៀតថា លោកបានឃើញប្រទេសវៀតណាមដែលមានការលំបាករាប់មិនអស់ក្នុងសម័យសង្រ្គាម ប៉ុន្តែលោកក៏បានមើលឃើញពីភាពរឹងមាំ និងស្មារតីតស៊ូដើម្បីសេរីភាព ឯករាជ្យភាព និងអធិបតេយ្យភាពជាតិរបស់ប្រជាជនវៀតណាម។ លោកសង្ឃឹមថា ទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំ និងមិត្តភាពរវាងរុស្ស៊ី និងវៀតណាមនឹងស្ថិតស្ថេរជារៀងរហូត៕

បកប្រែដោយ Duy Hoan