សេតវិមានបានប្រកាសផែនការជំរុញថាមពលនុយក្លេអ៊ែរថ្មី ដោយអនុវត្តន៍តាមការសន្យាដែលបានធ្វើឡើងកាលពីឆ្នាំមុន។ នេះត្រូវបានចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយមួយរបស់ប្រធានាធិបតីកាន់អំណាចលោក Joe Biden ដើម្បីអនុវត្តន៍គោលនយោបាយផ្លាស់ប្តូរថាមពល មុនពេលចាកចេញពីតំណែងនៅដើមឆ្នាំក្រោយ។

leftcenterrightdel
រ៉េអាក់ទ័រមួយរបស់ Constellation Energy (សហរដ្ឋអាមេរិក) (រូបថត៖ wikimedia commons)

ការជាប់ឆ្នោតឡើងវិញរបស់លោក Trump ជាមួយនឹងការសង្ស័យរបស់លោក ចំពោះការប្រែប្រួលអាកាសធាតុ និងសេចក្តីប្រកាសអំពីការដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ បានរំខានដល់ការចរចានៅក្នុងសន្និសីទលើកទី២៩ នៃបណ្ដាភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៩) ដែលកំពុងប្រព្រឹត្តទៅនៅ Azerbaijan។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីអាមេរិកដែលកំពុងចូលរួមសន្និសីទនៅទីក្រុងបាគូនេះ បានខិតខំធានាដល់ដៃគូអន្តរជាតិថា គោលនយោបាយអាកាសធាតុរបស់សហរដ្ឋអាមេរិកនឹងមិនមានការរំខានឡើយ៕

តាម vovworld.vn