ក្នុងដំណាក់កាលហ្វឹកហ្វឺនជំនាញ កងវិស្វកម្មរក្សាសន្តិភាពវៀតណាម និងឥណ្ឌាសម្របសម្រួលហ្វឹកហ្វឺនជំនាញបោសសម្អាតគ្រាប់បែក មីន និងគ្រឿងផ្ទុះ ធានាសុវត្ថិភាពសម្រាប់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នេះក៏ជាខ្លឹមសារសំខាន់នៃស្ថានភាពលំហាត់ និងជាខ្លឹមសារបង្ហាញរបាយការណ៍ក្នុងក្របខ័ណ្ឌនៃ VINBAX 2024។

leftcenterrightdel
 
leftcenterrightdel
បោសសម្អាតគ្រាប់បែក មីន និងគ្រឿងផ្ទុះ

ស្ថានភាពអនុវត្តត្រូវបានអនុវត្តដោយជោគជ័យ បំពេញតាមតម្រូវការ និងធានាសុវត្ថិភាព។ ទោះបីជាបានចូលរួមក្នុងរយៈពេលខ្លីក៏ដោយ ក៏ប៉ុន្តែកងវិស្វកម្មវៀតណាមបានបង្ហាញសមត្ថភាពព្យាករណ៍ស្ថានភាព និងចូលរួមក្នុងការដោះស្រាយស្ថានភាពជាមួយនឹងប្រតិបត្តិការប្រកបដោយវិធីសាស្ត្រ បទពិសោធន៍ និងភាពក្លាហាន។

ដោយវាយតម្លៃលទ្ធផលហ្វឹកហ្វឺន អ្នកដឹកនាំស្ថានភាព លោកវរសេនីយ៍ត្រី Taranveer Singh នៃកងពលតូចលេខ ៤៧៤ កងវិស្វកម្មឥណ្ឌាបានចែករំលែកថា៖ «ខ្ញុំវាយតំលៃខ្ពស់ ប៉ុន្តែខ្ញុំមិនមានការភ្ញាក់ផ្អើលចំពោះសមត្ថភាពរបស់កងវិស្វកម្មវៀតណាម ជាអ្នកមកពីប្រទេសដែលបានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាម ហើយគ្រាប់បែក មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅសល់ពីសង្រ្គាមនៅតែបន្សល់ទុកនូវការឈឺចាប់ជាច្រើនសម្រាប់ប្រទេស និងប្រជាជន។ នេះក៏ជាឱកាសល្អសម្រាប់យើងបានសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយយោធិនវៀតណាម។ ពួកគេពិតជាមានជំនាញវិជ្ជាជីវៈ មានបទពិសោធន៍ និងក្លាហាន»៕

បកប្រែដោយ Duy Hoan