វិទ្យាស្ថានការពារជាតិបើកវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិ និងថ្នាក់បណ្ឌិតអន្តរជាតិ
កប.អនឡាញ - នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា វិទ្យាស្ថានការពារជាតិ បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិ ជំនាន់ទី៦ ថ្នាក់អនុបណ្ឌិតរបស់កងទ័ពប្រជាជនឡាវ ជំនាន់ទី ១៧ និងថ្នាក់បណ្ឌិតនៃកងយោធពលខេមរភូមិន្ទ ជំនាន់ទី១។
ក្នុងវគ្គបណ្តុះបណ្តាលទាំងនេះ សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីការពារជាតិអន្តរជាតិជំនាន់ទី ៦ នឹងសិក្សាអំពីប្រវត្តិសាស្រ្តនៃការកសាង និងការពារប្រទេសរបស់ប្រជាជាតិវៀតណាម; ប្រព័ន្ធនយោបាយ គោលនយោបាយការពារជាតិ វប្បធម៌យោធា បញ្ហាជនជាតិ សាសនា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅវៀតណាម សន្តិសុខមិនប្រពៃណី ទស្សនៈរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងដែនសមុទ្រជាមួយប្រទេសផ្សេងៗ និងស្ថានការណ៍សន្តិសុខក្នុងតំបន់... ទន្ទឹមនឹងនោះ សិក្ខាកាមអាចស្រាវជ្រាវ ទស្សននាកេរិ៍្តដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌របស់វៀតណាម និងកងទ័ពប្រជាជនវៀតណាម។
|
|
សិក្ខាកាមថតរូបអនុស្សាវរីយ៍ |
សម្រាប់ថ្នាក់បណ្ឌិតនៃកងទ័ពប្រជាជនឡាវ ជំនាន់ទី១៧ និងថ្នាក់បណ្ឌិតនៃកងយោធពលខេមរភូមិន្ទ ជំនាន់ទី១ សិក្ខាកាមនឹងស្រាវជ្រាវអំពីយុទ្ធសាស្ត្រ យុទ្ធនាការ ការងារបក្ស ការងារនយោបាយ និងទ្រឹស្តីម៉ាក្សនិយម-លេនីន; អំពីបញ្ជាការ សេនាធិការ ស៊ើបការណ៍ ភ័ស្តុភា បច្ចេកទេស និងយោធាតំបន់។ ទាំងនេះគឺជាខ្លឹមសារសំខាន់ និងជាក់ស្តែង ជួយលើកកម្ពស់ការយល់ដឹង និងសមត្ថភាពសន្និដ្ឋាន វាយតម្លៃស្ថានភាព និងដោះស្រាយឲ្យបានត្រឹមត្រូវនូវកិច្ចការការពារជាតិសន្តិសុខរបស់ប្រទេសជាតិ និងបញ្ជាការថ្នាក់យុទ្ធនាការ យុទ្ធសាស្ត្រនៃកងទ័ពប្រជាជនឡាវ និងកងយោធពលខេមរភូមិន្ទ។
ការរៀបចំវគ្គបណ្ដុះបណ្ដាលទាំងបីនេះគឺអនុវត្តតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការអន្តរជាតិលើវិស័យបណ្ដុះបណ្ដាលរវាងប្រទេសវៀតណាម និងប្រទេសដទៃទៀតក្នុងវិស័យយោធា និងការពារជាតិ ដើម្បីលើកកម្ពស់ការយល់ដឹង ការជឿទុកចិត្តគ្នាទៅវិញទៅមក និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាមួយប្រទេសផ្សេងៗ រួមចំណែកកសាងទំនុកចិត្ត និងរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Thuy Anh