ក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមេបញ្ជាការកងវរសេនាធំលេខ ៩៣០ ណែនាំជាមួយគណៈប្រតិភូកងទ័ពជើងអាកាសហ្វីលីពីនអំពីប្រពៃណី ដំណើរការកសាង និងរីកចម្រើនរបស់អង្គភាពក្នុងរយៈពេល ៤៧ ឆ្នាំកន្លងមក និងការបំពេញភារកិច្ចសំខាន់ៗរបស់អង្គភាព។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីខ្លឹមសារដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នាលើការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ការស្វែងរកនិងជួយសង្គ្រោះ ការការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។

leftcenterrightdel
លោកវរសេនីយ៍ឯក Marvin D Suficienca ផ្តល់អំណោយដល់អង្គភាព

លោកវរសេនីយ៍ឯក Marvin D Suficienca បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍នៃមេបញ្ជាការកងវរសេនាធំលេខ ៩៣០ និងសម្តែងនូវគោលបំណងចង់បន្តជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស រួមទាំងកងវរសេនាធំលេខ ៩៣០ និងកងពលធំលេខ៣៧២ ដើម្បីការអភិវឌ្ឍរួមនៃភាគីទាំងពីរ បង្កើនការចែករំលែកព័ត៌មាន ចូលរួមចំណែកដើម្បីជម្រុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរកាន់តែមានប្រសិទ្ធភាព និងស៊ីជម្រៅនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh