លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះកិច្ចសហការក្នុងការរៀបចំ និងបំពេញភារកិច្ចការពារព្រំដែនរវាងកងទ័ពការពារព្រំដែនវៀតណាម និងស្ថានីយ៍ត្រួតពិនិត្យការចេញ ចូលព្រំដែននៃទីក្រុងក្វាងចូវ នាពេលកន្លងមកនេះ។ ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានជាប្រចាំអំពីបញ្ហាដែលកើតឡើងក្នុងការត្រួតពិនិត្យការចេញចូល ព្រំដែន។

leftcenterrightdel
តំណាងក្រសួងការពារជាតិចិនទទួលស្វាគមន៍គណៈប្រតិភូវៀតណាម

ដោយសម្ដែងនូវក្តីរីករាយនៅពេលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាម លោក Zhao Yongkun ប្រធានស្ថានីយ៍ត្រួតពិនិត្យការចេញចូលព្រំដែន របស់ទីក្រុងក្វាងចូវ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ក្រសួងការពារប្រទេសវៀតណាម និងក្រសួងនគរបាលចិន ដែលដឹកនាំដោយផ្ទាល់គឺបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម និងនាយកដ្ឋានអន្តោប្រវេសន៍ជាតិនៃប្រទេសចិន អង្គភាពវៀតណាម និងស្ថានីយ៍ត្រួតពិនិត្យការចេញចូលព្រំដែនទីក្រុងក្វាងចូវ តែងតែសហការយ៉ាងសកម្ម និងរក្សាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការគ្រប់គ្រងព្រំដែន ច្រកទ្វារព្រំដែន និងសកម្មភាពពាក់ព័ន្ធផ្សេងទៀត តាមរយៈនោះ ចូលរួមចំណែកក្នុងការកសាងព្រំដែននៃប្រទេសទាំងពីរប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា នេះជាសកម្មភាពសំខាន់ក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម។ សកម្មភាពនេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃកងទ័ពវៀតណាម-ចិន បង្កើនជំនួប ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងលើកកម្ពស់ការយល់ដឹងអំពីប្រពៃណី មិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

ចែករំលែកជាមួយអ្នកយកព័ត៌មានពីកាសែតកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ។ គណៈប្រតិភូបានទៅទស្សនាកន្លែងប្រវត្តិសាស្ត្រជាច្រើនដែលតភ្ជាប់ជាមួយបដិវត្តន៍វៀតណាម មិនត្រឹមតែជាឱកាសសម្រាប់ថ្នាក់ដឹកនាំ និងមេបញ្ជាការអង្គភាពនានាក្នុងកងទ័ព លើកកម្ពស់ការយល់ដឹងអំពីដំណើរការធ្វើបដិវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់កងទ័ពទាំងពីរវៀតណាម និងចិន ផ្លាស់ប្តូរ សិក្សា បង្កើនការយល់ដឹង និងស្មារតីមិត្តភាព ជម្រុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាពផងដែរ៕

បកប្រែដោយ Thuy Anh