*នៅទីបញ្ចុះសព Huang Huagang លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងគណៈប្រតិភូបានដាក់ផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធលោក Pham Hong Thai និងសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មរបស់លោក Pham Hong Thai ដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ ហើយសម្ដែងនូវការប្ដេជ្ញាចិត្តរួមជាមួយបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល ពង្រីកប្រពៃណីសាមគ្គីភាព បដិវត្តន៍ ភាពខ្លួនទីពឹងខ្លួន ដើម្បីកសាងប្រទេសវៀតណាមឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដាក់ផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី Pham Hong Thai

*ក្នុងសៀវភៅអនុស្សាវរីយ៍នៃមណ្ឌលកេរ្តិ៍ដំណែលសមាគមយុវជនបដិវត្តន៍វៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសរសេរថា គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមបានរំជួលចិត្តយ៉ាងខ្លាំងដែលឃើញទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងភាពជិតស្និទ្ធរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងចិន។ ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះបក្ស និងរដ្ឋចិន គណៈកម្មាធិការបក្ស និងអាជ្ញាធរទីក្រុងក្វាងចូវ និងខេត្តក្វាងតុង ដែលតែងតែយកចិត្តទុកដាក់ថែរក្សា និងអភិរក្សមណ្ឌលកេរិ៍្តដំណែល រួមចំណែកក្នុងការរក្សា និងពង្រីកចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានបង្កើត និងពូនជ្រំដោយលោកប្រធានហូជីមិញ លោកប្រធានម៉ៅ សេទុង និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

*នារសៀលថ្ងៃទី៣០ ខែតុលា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ទោ Jia Jiancheng មេបញ្ជាការរង នាយសេនាធិការតំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន។

ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងតំបន់ភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ជាមួយកងទ័ពជើងទឹក និងកងទ័ពការពារព្រំដែនវៀតណាមនាពេលកន្លងមកនេះ ចូលរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ និងជាកម្លាំងចលករសម្រាប់ប្រទេសទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន បក្សទាំងពីរ និងប្រទេសទាំងពីរកំពុងប្រឈមមុខនឹងកាលានុវត្តភាព និងបញ្ហាប្រឈមថ្មីៗក្នុងកិច្ចការផ្លាស់ប្តូរថ្មី កំណែទម្រង់ និងការអភិវឌ្ឍប្រទេសជាតិ។ ភាគីទាំងពីរគប្បីមានបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីបម្រើគោលដៅអភិវឌ្ឍន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សម្តែងនូវជំនឿថា ដោយមានការជឿទុកចិត្តខាងនយោបាយ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រុញឲ្យទំនាក់ទំនងរវាងកងទ័ពទាំងពីរកាន់តែស៊ីជម្រៅ ស្របតាមទស្សនៈរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ តាមទិសដៅ "ការពារជាតិ និងសន្តិសុខកាន់តែជាក់ស្ដែង"៕

បកប្រែដោយ Thuy Anh