អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះមានលោក Khamlieng Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ; តំណាងការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅឡាវ រួមជាមួយនឹងឧត្តមសេនីយ៍ និងនាយទាហានជាច្រើននាក់នៃកងទ័ពប្រជាជនឡាវ។

leftcenterrightdel
លោក Nguyen Minh Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ និងអនុព័ន្ធយោធាវៀតណាមប្រចាំនៅឡាវ និងឧត្តមសេនីយ៍ឡាវ ចូលរួមពិធី (រូបថត៖ vnanet.vn)

ក្នុងពិធីរំលឹកនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ លោក Khamlieng Outhakaysone បានអះអាងថា បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវ តែងតែមានការយល់ដឹងយ៉ាងជ្រាលជ្រៅថា រាល់ជ័យជំនះក្នុងបុព្វហេតុបដិវត្តន៍រំដោះប្រជាជាតិឡាវកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុការពារ កសាង និងអភិវឌ្ឍន៍ប្រទេសសព្វថ្ងៃនេះ  សុទ្ធតែផ្សារភ្ជាប់ជាមួយនឹងសាមគ្គីភាព និងជំនួយដ៏មានតម្លៃរបស់បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម ជាពិសេសកងទ័ពប្រជាជនវៀតណាម។ លោករដ្ឋមន្ត្រី Khamlieng Outhakaysone បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ កងទ័ព និងប្រជាជនឡាវ ចាត់ទុកថា ចំណងសាមគ្គីភាពពិសេសនេះ ជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវបានការពារយ៉ាងម៉ឺងម៉ាត់សម្រាប់ជំនាន់ក្រោយនៃប្រទេសទាំងពីរ។

មុនពេលប្រារព្ធពិធីនេះ កម្មវិធីសម្តែងសិល្បៈមួយបានប្រព្រឹត្តទៅដោយមានការសម្តែងឡើងវិញនូវរូបភាពកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពប៉ាថេតឡាវ ចែករំលែកលេណដ្ឋានដូចគ្នាប្រយុទ្ធនឹងសត្រូវរួម; លើកសរសើរចំណងសាមគ្គីភាព ស្និទ្ធស្នាល និងភាតរភាព រវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពប៉ាថេតឡាវ៕

បកប្រែដោយ Huyen Trang