លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ប្រជាជន និងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលចងចាំ និងដឹងគុណចំពោះការគាំទ្រ និងជំនួយដ៏ធំធេងរបស់សហព័ន្ធរុស្ស៊ីជូនវៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ ឯកភាពប្រទេស និងក្នុងការងារកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី ដែលបានបញ្ជូនគណៈប្រតិភូទៅចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជន និងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ក៏ដូចជាការបញ្ជូនសហគ្រាសការពារជាតិឈានមុខគេរបស់រុស្ស៊ីទៅចូលរួម និងតាំងបង្ហាញផលិតផល ដោយហេតុនេះរួមចំណែកដល់ជោគជ័យរួមនៃពិព័រណ៍នេះ។ ទន្ទឹមនឹងនោះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវមនោសញ្ចេតនាដែលបានទទួលស្វាគមន៍គណៈប្រតិភូអតីតយុទ្ធជនរុស្ស៊ី ដែលបានជួយវៀតណាម អញ្ជើញ​ចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយ​ប្រជាជនទាំងមូល។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-រុស្ស៊ីលើកទី៧ ដោយហេតុនោះ ក្រសួងការពារប្រទេសនៃប្រទេសទាំងពីរបានពិភាក្សាដោយស្មោះត្រង់អំពីស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់ដូច​គ្នា​ និងវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលកន្លងមក កំណត់ទិសដៅសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលខាងមុខ ក៏ដូចជាចុះហត្ថលេខាលើឯកសារសំខាន់ៗ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin 

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ស្របតាមទំនាក់ទំនងមិត្តភាពប្រពៃណី និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងរុស្ស៊ី ដោយឈរលើមូលដ្ឋានច្បាប់ និងការអនុវត្តអន្តរជាតិ គោលនយោបាយការបរទេស ច្បាប់ និងលក្ខខណ្ឌជាក់ស្តែងរបស់ប្រទេសវៀតណាម លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់ ពង្រឹង ពង្រីក និងធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការអង្គភាពទ័ព ... រួមចំណែកបន្តអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-រុស្ស៊ី។

ចំណែកលោកឧត្តមសេនីយឯក Alexander Vasilyevich Fomin តាងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី បាន​ពាំនាំការសួរសុខទុក្ខជូនរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងអបអរសាទរចំពោះកងទ័ពប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ព។ លោកឧត្តមសេនីយឯក Alexander Vasilyevich Fomin បានអះអាងថា ដោយផ្អែកលើលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្រការពារជាតិវៀតណាម-រុស្ស៊ីលើកទី៧ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីនឹងត្រូវបានពង្រឹង លើកកម្ពស់ និងរក្សាតួនាទីជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang លោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin ថតរូប​ជុំជា​មួយ​ប្រតិភូទាំង​ឡាយ

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin តាងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី បានអញ្ជើញលោកនាយឧត្តមសេនីយ៍ Phan Van Giang និងនាយទាហានចំនួន ៨០នាក់ ចូលរួមពិធីព្យុហយាត្រាយោធា រំលឹកខួបលើកទី ៨០ នៃទិវាជ័យជំនះ។

បកប្រែដោយ Duy Hoan