ថ្លែងមតិក្នុងពិធីបិទ លោកឧត្តមសេនីយ៍ត្រី Nguyen Van Thap បានសង្កត់ធ្ងន់ថា៖ រយៈពេលនៃវគ្គសិក្សាមិនយូរប៉ុន្មានទេ ចំនួនចំណេះដឹងមានច្រើន និងទូលំទូលាយ  ប៉ុន្តែជាមួយនឹងបទពិសោធន៍ជាក់ស្តែងដ៏សម្បូរបែប ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ វគ្គបណ្តុះបណ្តាលបានបញ្ចប់ដោយជោគជ័យនូវកម្មវិធី និងខ្លឹមសារនៃវគ្គសិក្សា មានសិក្ខាកាមចំនួន ១៤/១៤ សម្រេចនិទ្ទេសឆ្នើមនិងពូកែ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Thap អនុប្រធាននយោបាយនៃវិទ្យាស្ថាននយោបាយថ្លែងនៅក្នុងពិធីបិទ

តាមរយៈការសិក្សា ស្រាវជ្រាវ ផ្លាស់ប្តូរ និងទស្សនាជាក់ស្តែង បានជួយសិក្ខាកាមទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីវិទ្យាស្ថាននយោបាយ កងទ័ពប្រជាជនវៀតណាម អំពីទឹកដី និងមនុស្សវៀតណាមដ៏ស្មោះត្រង់ និងស្និទ្ធស្នាល។

leftcenterrightdel
ប្រតិភូ និងសិក្ខាកាមចូលរួមពិធីបិទ

លោកឧត្តមសេនីយ៍ត្រី Nguyen Van Thap សង្ឃឹមថា បន្ទាប់ពីត្រឡប់ទៅប្រទេសវិញ ក្នុងនាមជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដែលមានទំនួលខុសត្រូវខ្ពស់ក្នុងការងារអប់រំចិត្តសាស្ត្រ សិក្ខាកាមទាំងឡាយនឹងបន្តស្រាវជ្រាវ អនុវត្តប្រកបដោយភាពបត់បែន និងច្នៃប្រឌិតនូវចំណេះដឹង  ក្នុងស្ថានភាពជាក់ស្តែងនៃកងយោធពលខេមរភូមិន្ទ; បំពេញការងារអប់រំនយោបាយ និងសតិអារម្មណ៍ឱ្យកាន់តែប្រសើរឡើង ជួយឱ្យយោធិនមានឥរិយាបទ និងគោលគំនិតត្រឹមត្រូវ មានការតាំងចិត្តខ្ពស់ ត្រៀមខ្លួនជាស្រេចទទួលយក និងបំពេញរាល់ភារកិច្ចដែលបានប្រគល់ជូន រួមចំណែកកសាងកងយោធពលខេមរភូមិន្ទឱ្យកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Huyen Trang