រីករាយដែលបានជួបលោក​ឯកអគ្គរដ្ឋទូត លោក Tran Thanh Man បានអបអរសាទរលោកឯកអគ្គរដ្ឋទូតបានបញ្ចប់អាណត្តិការងារនៅវៀតណាម។ វាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់ឯកអគ្គរដ្ឋទូតក្នុងរយៈពេលកន្លងមក រួមទាំងការរៀបចំដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសការជំរុញការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម

លោកប្រធានរដ្ឋសភាបានថ្លែងអំណរគុណចំពោះលោកឯកអគ្គរដ្ឋទូត Andrew Goledzinowski ដែលតែងតែគាំទ្រដំណើរការផ្លាស់ប្តូរថ្មីរបស់វៀតណាម។ មានសកម្មភាពជាក់ស្តែងជាច្រើនដើម្បីផ្សព្វផ្សាយសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងដំណើរការផ្លាស់ប្តូរ​ថ្មី​របស់ប្រទេស។

លោក Tran Thanh Man បានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការជំរុញទំនាក់ទំនងមិត្តភាព និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងអូស្ត្រាលី។ វៀតណាមតែងតែចាត់ទុកអូស្ត្រាលីជាដៃគូដ៏សំខាន់បំផុតរបស់ខ្លួន។ លោកប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភាវៀតណាមជានិច្ចកាលប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលុបបំបាត់ការលំបាក និងឧបសគ្គក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីទាក់ទាញការវិនិយោគបរទេសចូលមកវៀតណាម។ ទន្ទឹមនឹងនោះ សង្ឃឹមថាលោកឯកអគ្គរដ្ឋទូត Andrew Goledzinowski ដោយក្តីស្រឡាញ់ចំពោះវៀតណាម នាពេលខាងមុខនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទេសចរណ៍ វប្បធម៌ ថាមពល...

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ទទួលជួបលោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម

លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានសម្តែងនូវអារម្មណ៍ និងថ្លែងអំណរគុណចំពោះលោកប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាទទួលលោក។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ក្នុងអាណត្តិកន្លងមក ទំនាក់ទំនងអូស្ត្រាលី-វៀតណាមបានរីកចម្រើនលើវិស័យជាច្រើន សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ វាយតំលៃខ្ពស់ចំពោះលទ្ធផលរបស់រដ្ឋសភាវៀតណាមក្នុងសម័យប្រជុំលើកទី ៨ នាពេលថ្មីៗនេះ ដែលរដ្ឋសភាបានអនុម័តច្បាប់អគ្គិសនី និងច្បាប់ស្តីពីភូគព្ភសាស្ត្រ និងរ៉ែ លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានចាត់ទុកថា នេះនឹងជាមូលដ្ឋានដើម្បីបង្កើតបរិយាកាសសហប្រតិបត្តិការមានអំណោយផលថែមទៀតអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសអូស្ត្រាលី និងវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានជូនដំណឹងថា អូស្ត្រាលីនឹងបន្តជួយឧបត្ថម្ភវៀតណាមតាមរយៈកម្មវិធីអភិវឌ្ឍន៍ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការផ្លាស់ប្តូរថ្មី នេះក៏ជាឱកាសមួយដើម្បីជំរុញការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងនៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម លោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម និងប្រតិភូទាំងឡាយ

ដោយកត់សម្គាល់ថា ប្រជាជនអូស្ត្រាលីស្រឡាញ់វៀតណាមខ្លាំង លោកឯកអគ្គរដ្ឋទូត Andrew Goledzinowski បានអះអាងថា នាពេលខាងមុខ ទោះក្នុងឋានៈណាក៏ដោយ លោកនឹងបន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សេដ្ឋកិច្ច និងរួមចំណែកជួយប្រជាជនអូស្ត្រាលីយល់កាន់តែច្បាស់អំពីប្រទេស និងប្រជាជនវៀតណាម៕

បកប្រែដោយ Duy Hoan