*ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតគុយបា លោកប្រធានរដ្ឋបានអបអរសាទរចំពោះលោក Rogelio Polanco Fuentes ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃគុយបាប្រចាំនៅវៀតណាម ហើយសង្ឃឹមថា លោកឯកអគ្គរដ្ឋទូតនឹងមានការរួមចំណែកជាច្រើនក្នុងការពូនជ្រំ និងពង្រឹងទំនាក់ទំនងប្រពៃណី និងមិត្តភាពពិសេសរវាងវៀតណាម និងគុយបា។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋ ទទួលជួបលោក Rogelio Polanco Fuentes ឯកអគ្គរដ្ឋទូតគុយបា

លោកប្រធានរដ្ឋបានអះអាងថា វៀតណាមចែករំលែកជាមួយបញ្ហាប្រឈម និងការលំបាកដែលគុយបាជួបប្រទះ ព្រមទាំង លោកជឿជាក់ថា ជាមួយនឹងការដឹកនាំដ៏ឈ្លាសវៃរបស់មេដឹកនាំ Raul Castro លោក Miguel Diaz Canel Bermudez លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា រួមជាមួយនឹងការដឹកនាំរបស់បក្ស និងរដ្ឋ ប្រទេសគុយបានឹងបន្តការពារយ៉ាងរឹងមាំនូវសមិទ្ធិផលនៃបដិវត្តន៍ និងសម្រេចបានសមិទ្ធិផលថ្មីៗលើដំណើរការកសាងសង្គមនិយម។ លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះភាគីទាំងពីរដែលផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងជំនួបរវាងបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន ធ្វើឲ្យទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅ ពង្រឹងទំនុកចិត្តក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងវិស័យផ្សេងៗទៀត។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមចងចាំជានិច្ចនូវចំណងសាមគ្គីភាព និងការជួយគាំទ្រទាំងខាងស្មារតី និងសម្ភារៈដែលគុយបាផ្ដល់ដល់វៀតណាមក្នុងការតស៊ូរំដោះជាតិ និងការឯកភាពប្រទេសក្នុងអតីតកាល ព្រមទាំងក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។ លោកបានស្នើឲ្យឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់លើការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបជាន់ខ្ពស់ ពង្រីកយន្តការកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព សហការរៀបចំសកម្មភាពនានាប្រកបដោយប្រសិទ្ធភាព ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - គុយបាឆ្នាំ ២០២៥ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ / ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៥) និង “ឆ្នាំមិត្តភាពវៀតណាម - គុយបា”។

*ក្នុងជំនួបជាមួយលោកស្រី Constance Chemwayi ឯកអគ្គរដ្ឋទូតហ្ស៊ីមបាវ៉េ និងលោក Hugo Jose Siles Nunez del Prado ឯកអគ្គរដ្ឋទូតបូលីវី លោកប្រធានរដ្ឋបានចាត់ទុកថា ក្នុងរយៈពេលជិត ៨០ ឆ្នាំនៃការកសាង និងការពារមាតុភូមិរបស់វៀតណាមមិនអាចខ្វះការជួយឧបត្ថម្ភរបស់មិត្តអន្តរជាតិ រួមទាំងហ្សីមបាវ៉េ និងបូលីវី។ លោកអះអាងថា វៀតណាមចងចាំជានិច្ច និងវាយតំលៃខ្ពស់ចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែលប្រជាជននៃបណ្ដាប្រទេសបានផ្តល់ដល់វៀតណាមក្នុងបុព្វហេតុរំដោះជាតិនាពេលកន្លងមក ក៏ដូចជាបុព្វហេតុកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន។ លោកប្រធានរដ្ឋបានស្នើថា ក្នុងអាណត្តិរបស់ខ្លួន ឯកអគ្គរដ្ឋទូតទាំងពីររូបនឹងដើរតួនាទីជាស្ពានតភ្ជាប់មិត្តភាព កិច្ចសហប្រតិបត្តិការ ពូនជ្រំ និងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងរវាងវៀតណាម ជាមួយហ្ស៊ីមបាវ៉េ និងបូលីវីនាពេលខាងមុខ៕

បកប្រែដោយ Thuy Anh