ថ្លែងមតិក្នុងសន្និសីទនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Pham Minh Chinh បានទទួលស្គាល់ និងកោតសរសើរចំពោះការរួមវិភាគទាន និងសមិទ្ធិផលដែលកងកម្លាំងនគរបាលប្រជាជន សម្រេចបាននៅពេលកន្លងមកនេះ ហើយស្នើឲ្យអង្គសន្និសីទពិភាក្សា និងលើកឡើងយុទ្ធសាស្ត្រ ដំណោះស្រាយ និងចេញសេចក្តីសម្រេចចិត្តសំខាន់ៗ ស្តីពីការធានាសន្តិសុខ សណ្តាប់ធ្នាប់ ការកសាងកម្លាំងនគរបាលប្រជាជន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទ

លោកនាយករដ្ឋមន្ត្រីស្នើឲ្យកម្លាំងនគបាលបន្តដើរតួនាទីទៅឈានមុខ និងជាគំរូក្នុងការអនុវត្តគោលការណ៍ណែនាំ មាគ៌ា និងច្បាប់របស់បក្ស និងរដ្ឋ សហការយ៉ាងជិតស្និទ្ធជាមួយបណ្ដាក្រសួង ស្ថាប័ន ពង្រីកកម្លាំងរួមនៃប្រព័ន្ធនយោបាយទាំងមូល ក្នុងការធានាសន្តិសុខ សណ្តាប់ធ្នាប់ រួមចំណែករក្សាស្ថិរភាពនយោបាយ និងពង្រីកទំនាក់ទំនងការទូត បង្កើតបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ។

លោកនាយករដ្ឋមន្ត្រីស្នើឲ្យកម្លាំងនគបាលបន្តខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធ និងទប់ស្កាត់យ៉ាងសកម្មនូវឧបាយកលនិងសកម្មភាពបំផ្លិចបំផ្លាញនៃពួកអរិភាព និងប្រតិកម្ម ការពារសន្តិសុខ និងសុវត្ថិភាពជាដាច់ខាតសម្រាប់មហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស ទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ ពង្រីកចលនាការពារសន្តិសុខមាតុភូមិដោយប្រជាជនទាំងមូលដោយតភ្ជាប់ជាមួយការធានាសុខុមាលភាពសង្គមនៅតំបន់ឆ្ងាយដាច់ស្រយាល និងព្រំដែន កោះ បន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល។ល៕

បកប្រែដោយ Thuy Anh