គណៈកម្មការដឹកនាំលេខ ៥១៥ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាមបំពេញទស្សកនកិច្ចការងារនៅកម្ពុជា
កប.អនឡាញ - នាថ្ងៃទី ២៥ ខែធ្នូ គណៈប្រតិភូនៃគណៈកម្មការដឹកនាំលេខ ៥១៥ យោធភូមិភាគទី ៧ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Tran Vinh Ngoc អនុប្រធាននយោបាយយោធភូមិភាគ ប្រធានគណៈកម្មការដឹកនាំលេខ៥១៥ បានទៅទស្សនកិច្ចការងរ និងផ្លាស់ប្តូរការងារសម្របសម្រួលក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញ ដែលបានពលីជីវិតនៅកម្ពុជា នាសម័យសង្គ្រាម នៅយោធភូមិភាគទី៥ និងយោធភូមិភាគពិសេស (កងយោធពលខេមរភូមិន្ទ)។
ក្នុងដំណើរទស្សនកិច្ចការងារនេះ លោកឧត្តមសេនីយ៍ត្រី Tran Vinh Ngoc និងគណៈប្រតិភូយោធភូមិភាគទី៧ បានថ្លែងអំណរគុណចំពោះគណៈកម្មការជំនាញយោធភូមិភាគនានា គណៈកម្មការជំនាញតាមបណ្តាខេត្ត និងអនុតំបន់ប្រតិបត្តិការសឹករងនានានៃកងយោធពលខេមរភូមិន្ទ ដែលបានជួយ និងបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមជំនាញយោធភូមិភាគទី៧ក្នុងការបំពេញភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។ លោកអនុប្រធាននយោបាយយោធភូមិភាគទី៧ សង្ឃឹមថា នាពេលខាងមុខ អង្គភាពមិត្តភាពនឹងបន្តរួមដំណើរ និងជំរុញការផ្សារភ្ជាប់ប្រភពព័ត៌មានដ៏មានតម្លៃ បង្កើតលក្ខខណ្ឌសម្រាប់ក្រុម K នៃយោធភូមិភាគទី៧។
|
|
លោកឧត្តមសេនីយ៍ត្រី Tran Vinh Ngoc អនុប្រធានគណៈកម្មាធិការនយោបាយយោធភូមិភាគទី៧ (ឆ្វេង) បានប្រគល់ថវិការបស់រដ្ឋាភិបាលវៀតណាមជួយដល់គណៈកម្មការជំនាញយោធភូមិភាគទី៥ (កងយោធពលខេមរភូមិន្ទ) |
ក្នុងឱកាសនេះ គណៈកម្មការដឹកនាំលេខ ៥១៥ យោធភូមិភាគទី៧ និងគណៈកម្មការលេខ ៥១៥ ខេត្ត Long An បានប្រគល់ថវិកាពីរដ្ឋាភិបាលវៀតណាម ដើម្បីជួយដល់គណៈកម្មការជំនាញយោធភូមិភាគ និងគណៈកម្មការជំនាញខេត្តប៉ៃលិន និងខេត្តបាត់ដំបង ដែលកំពុងសម្របសម្រួលអនុវត្តភារកិច្ចប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញដែលបានពលីជីវិតនៅកម្ពុជា។
តំណាងបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងយោធភូមិភាគពិសេស (កងយោធពលខេមរភូមិន្ទ) បានសម្តែងការយល់ព្រម និងឯកភាពបន្តរក្សាសាមគ្គីភាព និងជួយដល់ក្រុម K នៃយោធភូមិភាគទី៧ ក្នុងការងាររុករក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម។
ក្នុងឱកាសនេះដែរ បញ្ជាការដ្ឋានយោធភូមិភាគទី៥ និងយោធភូមិភាគពិសេស (កងយោធពលខេមរភូមិន្ទ) បានផ្ញើសារជូនពរឆ្នាំថ្មី និងជូនអំណោយដល់បញ្ជាការដ្ឋានយោធភូមិភាគទី៧ និងបញ្ជាការដ្ឋានយោធាខេត្ត Long An ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៥។
បកប្រែដោយ Duy Hoan