កងទ័ពជើងទឹកវៀតណាម និងកម្ពុជារៀបចំការល្បាតរួមលើកទី៧៧
កប.អនឡាញ - នាព្រឹកថ្ងៃទី ២១ ខែធ្នូ នាវាលេខ ២៦៣ កងពលតូចលេខ ១៧៥ បញ្ជាការដ្ឋានតំបន់ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចត់នៅកំពង់ផែតំបន់ ៥ (ខេត្ដ Kien Giang) បញ្ចប់ការល្បាតរួមលើកទី ៧៧ ជាមួយនាវាលេខ ១១៤៣ នៃមូលដ្ឋានសមុទ្ររាម កងយោធពលខេមរភូមិន្ទ។
គួររំលឹកថា នាថ្ងៃទី ២០ ខែធ្នូ ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា នាវាលេខ ២៦៣ និងនាវាលេខ ១១៤៣ បានរៀបចំការល្បាតរួមប្រចាំឆ្នាំលើកទី ៧៧ យោងតាមបទប្បញ្ញត្តិស្តីពីការសម្របសម្រួលល្បាតរួម និងបង្កើតបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកវៀតណាម និងកងទ័ពជើងទឹកកម្ពុជាដែលបានចុះហត្ថលេខាដោយមេបញ្ជាការកងទ័ពជើងទឹកនៃប្រទេសទាំងពីរនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២។
ក្នុងដំណើរការល្បាតរួមនេះ ភាគីទាំងពីរបានអនុវត្តវិធីគោរពគ្នារវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN); ការផ្លាស់ប្តូរព័ត៌មាន; ការហ្វឹកហ្វឺនប្រើទង់ដៃ ហ្វឹកហាត់ការប្រើក្រមប្រតិបត្ដិសម្រាប់ការជួបគ្នាដោយចៃដន្យនៅសមុទ្រប៉ាស៊ីហ្វិកខាងលិច (CUES) និងហ្វឹកហ្វឺនស្វែងរកនិងជួយសង្គ្រោះ។
|
|
នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរល្បាតរួម |
ក្នុងក្របខ័ណ្ឌនៃដំណើរការល្បាតរួម តាមរយៈបណ្តាញទំនាក់ទំនង នាវាលេខ ២៦៣ និងនាវាលេខ ១១៤៣ បានផ្សព្វផ្សាយយ៉ាងសកម្ម និងចលនាប្រជានេសាទនៃប្រទេសទាំងពីរឱ្យគោរពតាមច្បាប់ និងបទប្បញ្ញត្តិនៅពេលធ្វើនេសាទនៅដែនសមុទ្រ និងមិនបំពានលើអធិបតេយ្យភាពរបស់ប្រទេសដទៃ។
លោកវរសេនីយ៍ឯកបំរុង Bui Duc Dong មេបញ្ជាការរង នាយសេនាធិការនៃកងពលតូចលេខ ១៧៥ និងជាមេបញ្ជាការនាវាល្បាតរបស់កងទ័ពជើងទឹកវៀតណាមបានឲ្យដឹងថា៖ ក្នុងអំឡុងពេលល្បាតរួម នាវាកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានសម្របសម្រួលអនុវត្តខ្លឹមសារតាមផែនការ ធានាបានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពជាដាច់ខាត។
ជាមួយនឹងការរៀបចំយ៉ាងប្រុងប្រយ័ត្ន និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការល្បាតរួមលើកទី ៧៧ រវាងនាវាលេខ ២៦៣ និងនាវាលេខ ១១៤៣ បានទទួលជោគជ័យ។ តាមរយៈនោះ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា; ទន្ទឹមនឹងនោះ បន្តពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងកងទ័ពជើងទឹកទាំងពីរ៕
បកប្រែដោយ Pham Diep