នាព្រឹកថ្ងៃទី២០ ខែធ្នូ នៅទីក្រុងហាណូយ សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិវៀតណាម-អង់គ្លេសបានប្រព្រឹត្តទៅដោយទាក់ទាញការចាប់អារម្មណ៍ និងការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់ អ្នកជំនាញការពារជាតិ និងតំណាងធុរកិច្ចនៃប្រទេសទាំងពីរ។ សិក្ខាសាលានេះក្រោមសហអធិបតីលោកឧត្តមសេនីយ៍ត្រី Pham Thanh Khiet អនុប្រធាននៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ និងលោក Mark Lancaster បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកសន្តិសុខ និងការពារជាតិ។

នៅក្នុងសិក្ខាសាលានោះ តំណាងសហគ្រាសការពារជាតិធំៗមកពីចក្រភពអង់គ្លេសបានណែនាំអំពីបច្ចេកវិទ្យាទំនើប ផលិតផលលេចធ្លោ និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ។ ជាពិសេស BAE Systems Group ដែលជាសាជីវកម្មការពារជាតិឈានមុខគេមួយរបស់ពិភពលោក បានណែនាំកាំភ្លើងធំ (M109 និង M777); យន្តហោះគ្មានមនុស្សបើក និងឧបករណ៍ប្រឆាំងដ្រូន; ផែនទី ISR/RF; នាវាដើរដោយខ្លួនឯង នាវាល្បាតនៅសមុទ្រ។ ក្រុមហ៊ុន Instro ណែនាំឧបករណ៍ឃ្លាំមើល ប្រព័ន្ធឃ្លាំមើលពេលយប់ និងកំណត់ទីតាំងយោធា។ Spectra Group ណែនាំដំណោះស្រាយវិទ្យុទាក់ទងយុទ្ធសាស្ត្រកម្រិតខ្ពស់ ដែលរំលេចដោយប្រព័ន្ធ Troposcatter COMET និង SlingShot ។

leftcenterrightdel
កន្លែងតាំងពិព័រណ៍របស់ចក្រភពអង់គ្លេសនៅឯពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ 2024

សិក្ខាសាលាបានកត់ត្រាមតិយោបល់ និងគំនិតផ្តួចផ្តើមជាច្រើន ដោយបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការស្រាវជ្រាវ ការផលិត និងការផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតឧបករណ៍ការពារជាតិទំនើប សន្តិសុខតាមអ៊ីនធឺណិត និងបច្ចឹកវិទ្យាយោធា; ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស។

នារសៀលថ្ងៃដដែល សិក្ខាសាលាស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិវៀតណាម-អាមេរិកបានប្រព្រឹត្តទៅដោយជោគជ័យ។ សិក្ខាសាលានេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Le Quang Tuyen អនុប្រធានអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ ដោយមានការចូលរួមពីលោក Marc E.Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម។

នៅក្នុងសិក្ខាសាលានេះ ប្រតិភូបានផ្តោតលើការពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖ ការផ្ទេរបច្ចេកវិទ្យា និងដំណោះស្រាយបច្ចេកទេសកម្រិតខ្ពស់។ សហគ្រាសការពារជាតិឈានមុខគេរបស់សហរដ្ឋអាមេរិកដូចជា Lockheed Martin, Boeing និង L3Harris បានណែនាំផលិតផល និងបច្ចេកវិទ្យាទំនើបៗ ទាំងប្រព័ន្ធប្រយុទ្ធ និងមីស៊ីល វិទ្យុទាក់ទងយុទ្ធសាស្ត្រ និងឧបករណ៍ចាប់សញ្ញាយោធា។ អង្គភាពអាជីវកម្មអាមេរិកប្តេជ្ញាជួយវៀតណាមក្នុងការបណ្តុះបណ្តាលបច្ចេកទេស និងអភិវឌ្ឍក្រុមអ្នកជំនាញក្នុងវិស័យសំខាន់ៗ។

បកប្រែដោយ Duy Hoan