ក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃកងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រកម្ពុជា បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាពនិងលទ្ធផលការងារក្នុងវិស័យពាក់ព័ន្ធរបស់កងកម្លាំងទាំងពីរក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងច្បាប់កងឆ្មាំសមុទ្រវៀតណាម និងលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រកម្ពុជា

ឆ្នាំ២០២៤ ភាគីទាំងពីរបាននិងកំពុងអនុវត្តការងារតាមស្មារតីនៃពិធីសារស្តីពីយន្តការទំនាក់ទំនងតាមបណ្តាញទូរស័ព្ទដូចជា៖ ការចែករំលែក និងផ្លាស់ប្តូរព័ត៌មាន; សម្របសម្រួលដោះស្រាយហេតុការកើតឡើងនៅសមុទ្រ; គាំទ្រក្នុងការអនុវត្តច្បាប់នៅសមុទ្រ ការងារជួយសង្គ្រោះ ក៏ដូចជាធានាសន្តិសុខនិងសុវត្ថិភាព​សម្រាប់ប្រជានេសាទនៃប្រទេសទាំងពីរ ជាពិសេសក្នុងដែនទឹកប្រវត្តិសាស្ត្ររវាងវៀតណាមនិងកម្ពុជា។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបសន្ទនា

ថ្លែងក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងច្បាប់កងឆ្មាំសមុទ្រវៀតណាម បានអះអាងថា កងឆ្មាំសមុទ្រវៀតណាមតែងតែចាត់ទុកគណៈកម្មាធិការសន្តិសុខលម្ហសមុទ្រកម្ពុជាជាដៃគូសហប្រតិបត្តិការពិសេសក្នុងតំបន់ ហើយប្តេជ្ញាពូនជ្រំទំនាក់ទំនងសហប្រតិបត្តិការជិតស្និទ្ធនិងមានប្រសិទ្ធភាព និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ពាន់របស់កម្ពុជាក្នុងការធានាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនៅសមុទ្រ។

ក្នុងនាមគណៈកម្មាធិការសន្តិសុខលម្ហសមុទ្រកម្ពុជា លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រកម្ពុជា បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់កងឆ្មាំសមុទ្រវៀត​ណាម។ លោកឧត្តមនាវីឯក ទៀ សុខា បានសង្កត់ធ្ងន់ថា កម្មវិធីផ្លាស់ប្តូរ “កងឆ្មាំសមុទ្រវៀតណាមនិងមិត្តភក្ដិ” មានអត្ថន័យជាក់ស្តែង; នេះជាឱកាសសម្រាប់កងកម្លាំងអនុវត្តច្បាប់ដែនសមុទ្រនៃបណ្ដាប្រទេសមានឱកាសជួបជុំគ្នា តាមរយៈនោះ ជំរុញទំនាក់ទំនងមិត្តភាពនិងរួមគ្នាកសាងដែនសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Vu Trung Kien មេបញ្ជាការរងនៃកងឆ្មាំសមុទ្រវៀតណាមប្រគល់អំណោយជូនឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្អសមុទ្រកម្ពុជា

អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ និងការគ្រោងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២៥ ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដូចជាការចែករំលែកព័ត៌មាន និងគាំទ្រការអនុវត្តច្បាប់នៅសមុទ្រ សកម្មភាពបញ្ជូននាវាទៅបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក។ រៀបចំសន្និសីទដកបទពិសោធន៍លើកទី៥ នៅវៀតណាមនិងពិភាក្សាអំពីប្រព័ន្ធទំនាក់ទំនងទូរស័ព្ទទាន់ហេតុការណ៍នៅកម្ពុជា៕

បកប្រែដោយ Pham Diep