លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ រួមជាមួយនឹងអង្គភាពអាជីវកម្ម និងឧបករណ៍ការពារជាតិជាច្រើន ដើម្បីចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ រួមចំណែកដល់ជោគជ័យរួមនៃពិព័រណ៍នេះ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ទទួលជួបលោកឧត្តមនាវីឯក Samuel Paparo

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-សហរដ្ឋអាមេរិក ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ស្របតាមឯកសារនិងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងលទ្ធផលនៃកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិទាំងពីរក្នុងឱកាសបំពេញដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិករបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមក្នុងខែកញ្ញា ឆ្នាំ២០២៤ ដែលសម្រេចបានលទ្ធផលវិជ្ជមានលើវិស័យជាច្រើន រួមទាំងការរួមចំណែករបស់បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដូចជា ការបណ្តុះបណ្តាល ពេទ្យយោធា ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនួយមនុស្សធម៌ - ការសង្គ្រោះគ្រោះមហន្តរាយ សន្តិសុខតាមអ៊ីនធឺណិត ឧស្សាហកម្មការពារជាតិ ពហុភាគី... ត្រូវបានបន្តអនុវត្តដោយភាគីទាំងពីរ។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើថា នាពេលខាងមុខ កងទ័ពនៃប្រទេសទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តខ្លឹមសារដែលបានព្រមព្រៀង ដោយផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសន្ទនា - ការពិគ្រោះយោបល់ ការបណ្តុះបណ្តាល ការជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ សន្តិសុខសមុទ្រ ពេទ្យយោធា ជំនួយមនុស្សធម៌ - ជំនួយសង្គ្រោះគ្រោះមហន្តរាយ ឧស្សាហកម្មការពារជាតិ... សមស្របនឹងតម្រូវការ សមត្ថភាព និងផលប្រយោជន៍របស់ភាគីនីមួយៗ ដោយហេតុនេះ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-សហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរួមនៃតំបន់ និងពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកឧត្តមនាវីឯក Samuel Paparo បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានអញ្ជើញគណៈប្រតិភូសហរដ្ឋអាមេរិកមកចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤ ព្រមទាំងសម្តែងនូវការចាប់អារម្មណ៍ចំពោះពិធីបើកដែលបានរៀបចំយ៉ាងល្អិតល្អន់ ក៏ដូចជាសព្វាវុធ និងឧបករណ៍ការពារជាតិនានាដែលបានតាំងបង្ហាញនៅឯពិព័រណ៍។

ដោយសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់របស់សហរដ្ឋអាមេរិក លោកឧត្តមនាវីឯក Samuel Paparo សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងលើវិស័យជាច្រើនដូចជា៖ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការជំនះពុះពារលើផលវិបាកដោយសារសង្គ្រាម ការពង្រឹងបណ្តាញសន្ទនា... ឆ្ពោះទៅរកការរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២៥៕

បកប្រែដោយ Huyen Trang