ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងវៀតណាម និងអ៊ីតាលីត្រូវបានបន្តពង្រឹង និងពង្រីកយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើវិស័យជាច្រើន ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ បន្តត្រូវបានជំរុញ និងសម្រេចបានលទ្ធផលវិជ្ជមាន។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ ក្រសួងការពារជាតិនៃប្រទេសទាំងពីរជំរុញការអនុវត្តខ្លឹមសារសហប្រតិបត្តិការដោយផ្តោតលើវិស័យមួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់; លើកកំពស់ប្រសិទ្ធភាពនៃកិច្ចពិគ្រោះយោបល់ និងយន្តការសន្ទនា។ ជំរុញកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ; ស្រាវជ្រាវ និងស្វែងយល់ពីលទ្ធភាពនៃការជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ ការជម្នះពុះពារផលវិបាកដោយសារសង្គ្រាម សន្តិសុខតាមអ៊ីនធឺណិត ពេទ្យយោធា ... ដោយឈរលើមូលដ្ឋានស្របតាមតម្រូវការ និងលក្ខខណ្ឌនៃភាគីនីមួយៗ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបសវនាការជាមួយលោក Matteo Perego di Cremnago អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី

រីឯខ្លួនវិញ លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី បានអបអរសាទរក្រសួងការពារប្រទេសវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងជូនពរឱ្យពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ ទទួលបានជោគជ័យ។ លោកបានជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍបន្ថែមទៀត និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងឯកភាពចំពោះសំណើរបស់ក្រសួងការពារប្រទេសវៀតណាម និងប្តេជ្ញាសម្របសម្រួលយ៉ាងសកម្មជាមួយភាគីវៀតណាមក្នុងការអនុវត្តខ្លឹមសារសហប្រតិបត្តិការ៕

បកប្រែដោយ Huyen Trang