អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ដោយប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ មានអត្ថន័យពិសេស ជាព្រឹត្តិការណ៍អន្តរជាតិដ៏លេចធ្លោមួយ ដែលមានសារ “សន្តិភាព - កិច្ចសហប្រតិបត្តិការ - អភិវឌ្ឍន៍ទៅវិញទៅមក” រួមចំណែកលើកកម្ពស់កិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិលើគ្រប់វិស័យ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងប្រតិភូនានាចូលរួមពិធីបើកការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤

វៀតណាមជាប្រទេសដែលស្រឡាញ់សន្តិភាព គោរពសេចក្តីសុចរិត និងយុត្តិធម៌ក្នុងទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិ។ វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ និងខ្លួនទីពឹងខ្លួន; ធ្វើពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនង; គឺជាមិត្តល្អ ជាដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់ និងជាសមាជិកសកម្ម និងមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
ការសម្តែងសិល្បៈនៅក្នុងពិធីបើកពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមម្ចាស់ការបើកទូលាយកិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីពង្រឹងចំណងមិត្តភាព ការយល់ដឹងគ្នាទៅវិញទៅមក បង្ហាញភាពស្មោះត្រង់ និងកសាងទំនុកចិត្ត ព្រមទាំងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមសន្តិសុខនានា សុវត្ថិភាពទូទៅ ទប់ស្កាត់ជម្លោះ ការពារសង្គ្រាម ស្របតាមគោលការណ៍ជាមូលដ្ឋានរបស់ច្បាប់អន្តរជាតិ; រួមចំណែកដល់សន្តិភាព វិបុលភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រួមនៃតំបន់ និងពិភពលោកទាំងមូល។

leftcenterrightdel
ក្រុមឧទ្ធម្ភាគចក្រយោធាហោះហើរដើម្បីអបអរការបើកពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤
leftcenterrightdel
ក្រុមយន្តហោះចម្បាំង Su-30MK2 សម្តែងនៅកម្ពស់ទាប

បន្ទាប់ពីសុន្ទរកថាបើករបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh គណៈប្រតិភូក្នុងស្រុក និងអន្តរជាតិបានរួមគ្នាធ្វើពិធីចុចប៊ូតុងបើកការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤៕

បកប្រែដោយ Huyen Trang