បើកឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ
កប.អនឡាញ - ពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ នឹងបើកនាព្រឹកថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ ដោយតាំងបង្ហាញក្នុងទ្រង់ទ្រាយធំនិងទំនើបសម្រាប់ផលិតផលបច្ចេកវិទ្យា ឧស្សាហកម្មការពារជាតិ។ ភាពទាក់ទាញនៃពិព័រណ៍នេះ មានន័យបញ្ជាក់ពីកម្លាំងនិងសក្ដានុពលការពារជាតិរបស់កងទ័ពប្រជាជនវៀតណាម បន្ទាប់ពី ៨០ ឆ្នាំនៃការបង្កើត រីកចម្រើន ការប្រយុទ្ធ ជ័យជំនះ ខ្លួនទីពឹងខ្លួន និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិពហុភាគី។ ទន្ទឹមនឹងបរិមាណសព្វាវុធ យុទ្ធោបករណ៍ អាវុធថ្មី និងទំនើបៗរបស់វៀតណាម ក៏មានផលិតផលឧស្សាហកម្មការពារជាតិជាច្រើនមកពីប្រទេសជាច្រើន និងម៉ាកល្បីៗលើពិភពលោកត្រូវបានដាក់តាំងបង្ហាញផងដែរ។
ប្រការនោះបង្ហាញពីការទទួលស្គាល់ និងវាយតម្លៃចំពោះកិត្យានុភាព ទំនុកចិត្ត និងមោទនភាពរបស់សហគមន៍អន្តរជាតិចំពោះវៀតណាម។ គាំទ្រនិងឆ្ពោះទៅមាគ៌ាគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជាមួយនឹងគោលនយោបាយការបរទេសបើកទូលាយ ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មទំនាក់ទំនងអន្តរជាតិ។
|
|
តំបន់តាំងបង្ហាញសព្វាវុធរបស់អាមេរិកនៅពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ |
ការតាំងពិពណ៌ការពារជាតិអន្តរជាតិត្រូវបានរៀបចំឡើងដោយប្រទេសជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយតភ្ជាប់ជាមួយនឹងលក្ខណៈវិនិច្ឆ័យ ប្រៀបខ្លាំងនិងគោលបំណងផ្សេងៗគ្នា។ ពិព័រណ៍លើកនេះមិនត្រឹមតែជាឱកាសណែនាំអាវុធ និងយុទ្ធោបករណ៍ការពារជាតិ ការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាមជាមួយប្រទេសនានា ប៉ុន្តែថែមទាំងបង្កើតបរិយាកាស និងឱកាសកិច្ចសហប្រតិបត្តិការ ទំនុកចិត្ត និងការយល់ដឹងគ្នាទៅវិញទៅមករវាងបណ្ដាប្រទេស និងសហគ្រាសចូលរួម ឆ្ពោះទៅការកសាងពិភពលោកប្រកបដោយសន្តិភាពនិងស្ថិរភាព...
ពិព័រណ៍នេះក៏ជាឱកាសដើម្បីវៀតណាមទាក់ទាញធនធានមនុស្សគុណភាពខ្ពស់ពីសាជីវកម្មឧស្សាហកម្មការពារជាតិឈានមុខគេក្នុងពិភពលោក; ណែនាំវប្បធម៌ សេចក្ដីស្រឡាញ់សន្តិភាព; ចាប់យកនិន្នាការអភិវឌ្ឍន៍ ពិពិធកម្មនៃកិច្ចសហប្រតិបត្តិការ ផ្ទេរបច្ចេកវិទ្យាផលិតកម្ម និងនាំចេញផលិតផលឧស្សាហកម្មការពារជាតិ អភិវឌ្ឍកងទ័ពប្រកបដោយចំណាន របៀបរៀបរយ រឹងមាំ និងបំពេញតម្រូវការការពារប្រទេសប្រទេសក្នុងស្ថានភាពថ្មី៕
បកប្រែដោយ Pham Diep