ពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាមនៅ Abyei
កប.អនឡាញ - នាថ្ងៃទី ១៦ ខែធ្នូ នៅមូលដ្ឋាន Highway កងកម្លាំងរក្សាសន្តិភាពវៀតណាមដែលចូលរួមបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ (UN) នៅតំបន់ Abyei (UNISFA) បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៨០ ឆ្នាំនៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។
ចូលរួមក្នុងការប្រារព្ធពិធីនេះមានលោកឧត្តមសេនីយ៍ត្រី Ameer Muhammad Umrani អគ្គមេបញ្ជាការរងនៃកងកម្លាំងយោធាបេសកកម្ម UNISFA; លោក Chol Deng Alak ប្រធានតំបន់រដ្ឋបាលអាប៊ីយ៉ៃ តំណាងអង្គភាពនៃបណ្តាប្រទេស។ ខាងភាគីកងកម្លាំងរក្សាសន្តិភាពវៀតណាម លោកវរសេនីយ៍ឯក Mac Duc Trong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម ប្រធានក្រុមការងារក្រសួងការពារប្រទេសបានអញ្ជើញមកទស្សនកិច្ចការងារនៅបេសកកម្មនេះ។
ថ្លែងមតិក្នុងពិធីនេះ លោកវរសេនីយ៍ឯក Mac Duc Trong បានជម្រាបជូនអំពីប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាមក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។ ដោយសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៤ មក កងទ័ពប្រជាជនវៀតណាមបានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ទទួលបានការវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិ។
|
|
ភ្ញៀវអន្តរជាតិអញ្ជើញចូលរួមពិធី |
តាងនាមមេបញ្ជាការនៃបេសកកម្ម UNISFA លោកឧត្តមសេនីយ៍ត្រី Ameer Muhammad Umrani បានទទួលស្គាល់ និងកោតសរសើរចំពោះការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមក្នុងការកសាងសន្តិភាពពិភពលោក។ កងកម្លាំងរក្សាសន្តិភាពវៀតណាមនៅបេសកកម្ម UNISFA តែងតែយកចិត្តទុកដាក់ និងប្តេជ្ញាចិត្ត បង្ហាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារ។ អនុវត្តការងារចលនាមហាជន គាំទ្រសហគមន៍តំបន់ Abyei ជាមួយនឹងសកម្មភាពជាក់ស្តែង ដោយហេតុនេះរួមចំណែកលើកកំពស់កិត្យានុភាពរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ តំណាងអាជ្ញាធរ និងប្រជាជននៅតំបន់ Abyei លោក Chol Deng Alak បានសម្តែងថា៖ “កងទ័ពវៀតណាមតែងតែស្រលាញ់ និងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន។ ប្រជាជន Abyei ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងទ័ពវៀតណាម ដែលបានឈូសឆាយ និងកែលម្អប្រឡាយរំដោះទឹក សាងសង់ផ្លូវស៊ីវិល សាងសង់បន្ទប់រៀន និងបញ្ជូនគ្រូបង្រៀនទៅបង្រៀនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សម្រាប់យើងខ្ញុំ កងទ័ពវៀតណាមបានក្លាយជាផ្នែកមួយនៃសហគមន៍មូលដ្ឋាន...
បកប្រែដោយ Duy Hoan