លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯក Álvaro López Miera និងគណៈប្រតិភូក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមសកម្មភាពសំខាន់ៗរបស់កងទ័ពប្រជាជនវៀតណាមក្នុងឱកាសនេះ។

លោកឧត្តមសេនីយ៍ឯក Trinh Van Quyet សង្ឃឹមថានាពេលខាងមុខ ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវេជ្ជសាស្ត្រ ការបណ្តុះបណ្តាល នយោបាយ ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ... បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព និងជួយគាំទ្រគ្នាទៅវិញទៅមក ជាពិសេសក្នុងវិស័យអប់រំនយោបាយ និងស្មារតីស្នេហាជាតិ ស្រឡាញ់សង្គមនិយមសម្រាប់កម្មាភិបាល និងយុទ្ធជន...។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet និងលោកឧត្តមសេនីយ៍ឯក Álvaro López Miera ជូនវត្ថុអនុស្សាវរីយ៍

តាងនាមកម្មាភិបាល និងយុទ្ធជនទាំងអស់នៃក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា លោកឧត្តមសេនីយ៍ឯក Álvaro López Miera បានផ្ញើសារអបអរសាទរចំពោះកម្មាភិបាល និងយុទ្ធជនទាំងអស់នៃកងទ័ពប្រជាជនវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល។ លោកបានសម្តែងនូវការគាំទ្រចំពោះគោលដៅរបស់វៀតណាមដល់ឆ្នាំ២០២៣ ក្នុងការកសាងកងទ័ពប្រជាជនវៀតណាមរៀបរយ ចំណាន និងទំនើប។ លោកជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់កងទ័ពប្រជាជនវៀតណាម គោលដៅនេះនឹងក្លាយទៅជាការពិតក្នុងពេលឆាប់ៗនេះ។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Álvaro López Miera បានថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយដែលបក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ផ្តល់ដល់ប្រទេស និងប្រជាជនគុយបាក្នុងដំណាក់កាលគ្រាដ៏លំបាក ហើយតែងតែមកជួយគុយបា ចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា គាំទ្រការបណ្តុះបណ្តាលសម្រាប់មន្ត្រី និងសិក្ខាកាមគុយបានៅវៀតណាម៕

បកប្រែដោយ Thuy Anh