ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤ អនុវត្តសេចក្តីណែនាំរបស់លោកប្រធានហូជីមិញ នៅក្នុងព្រៃមួយនៅស្រុក Nguyen Binh ខេត្ត Cao Bang ភាគខាងជើងវៀតណាម កងទ័ពឃោសនារំដោះវៀតណាមជាមួយយុទ្ធជនចំនួន ៣៤ នាក់ - ជាប្រភពដើមនៃកងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយលោក Vo Nguyen Giap ត្រូវបានបង្កើតឡើង។ បន្ទាប់ពីបានបង្កើតឡើង ដោយមានការជួយជ្រោមជ្រែង ជំនួយ និងការពារពីប្រជាជន កងទ័ពឃោសនារំដោះវៀតណាមបានទទួលជ័យជំនះនៅសមរភូមិ Phai Khat, Na Ngan ដោយបើកប្រវត្តិសាស្ត្រប្រពៃណី "ទទួលបានជ័យជំនះគ្រប់ការប្រយុទ្ធ" របស់កងទ័ពប្រជាជន។ ក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ កងទ័ពឃោសនារំដោះវៀតណាម រួមជាមួយអង្គភាពកងទ័ពសង្រ្គោះជាតិ និងកងឈ្លប បានអភិវឌ្ឍទៅជាកងទ័ពរំដោះវៀតណាម ហើយនិងរួមជាមួយនឹងប្រជាជននៃប្រទេសទាំងមូល ធ្វើកូប្បកម្មទូទៅ ទទួលបានជោគជ័យបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ បានដណ្ដើមអំណាចមកក្នុងកណ្តាប់ដៃប្រជាជន បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលជារដ្ឋប្រជាធិបតេយ្យប្រជាជនដំបូងគេនៅអាស៊ីអាគ្នេយ៍ ហើយបើកសករាជថ្មីក្នុងប្រវត្តិសាស្ត្រជាតិ សករាជថ្មីឯករាជ្យ និងសេរីភាព។
ក្នុងអំឡុងពេលតស៊ូប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាណានិគមបារាំង កងទ័ពរបស់យើងមានភាពចាស់ទុំយ៉ាងឆាប់រហ័សក្នុងគ្រប់ទិដ្ឋភាពទាំងអស់។ ដោយមានឆន្ទះប្តេជ្ញាប្រយុទ ប្តេជ្ញាឈ្នះ ក្នុងស្មារតី “ពលីកម្មដើម្បីមាតុភូមិ” កងទ័ពបានចូលរួមជាមួយប្រជាជនទាំងមូលក្នុងការតស៊ូយូរអង្វែង ធ្វើឲ្យបរាជ័យយុទ្ធសាស្ត្រ “វាយរហ័ស ឈ្នះរហ័ស” ឧបាយកល “ទន្រ្ទានកាន់កាប់” “វាយបក” របស់ខ្មាំង ដែលទទួលបានជ័យជំនះដ៏រុងរឿង។ ការវាយលុកជាយុទ្ធសាស្រ្តនារដូវរងា-រដូវផ្ការីក (១៩៥៣-១៩៥៤) ដែលបានបញ្ចប់ក្នុងជ័យជម្នះជាប្រវត្តិសាស្ត្រ ឌៀនបៀនភូ បានបង្ខំឱ្យរដ្ឋាភិបាលបារាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តារសន្តិភាពនៅឥណ្ឌូចិនឡើងវិញ ដកទ័ពទៅប្រទេសវិញ រំដោះខាងជើងវៀតណាមទាំងស្រុង បានក្លាយជាមោទនភាព និងជាគំរូដ៏ភ្លឺស្វាងសម្រាប់ចលនារំដោះជាតិក្នុងពិភពលោក នៅពេលដែលជាលើកដំបូងដែលប្រទេសក្រោមនឹមអាណានិគម កងទ័ពវ័យក្មេងខ្ចី បានវាយបរាជ័យកងទ័ពអាជីព បានបំពាក់អាវុធទំនើបនៃចក្រពត្តិអាណានិគម។
នៅក្នុងការតស៊ូប្រយទ្ធប្រឆាំងចក្រពត្តិអាមេរិកដើម្បីសង្គ្រោះជាតិ នៅចំពោះមុខចក្រពត្តិដ៏រឹងមាំមួយដែលមានសក្ដានុពលសេដ្ឋកិច្ច និងយោធាខ្លាំងបំផុតក្នុងពិភពលោក និងមានកម្លាំងកងទ័ពដ៏ខ្លាំងក្លា។ ប៉ុន្តែ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស និងលោកប្រធានហូជីមិញ កងទ័ពរបស់យើងបានលើកតម្កើងចរិតបដិវត្តន៍ និងប្រពៃណីវីរភាពរបស់ខ្លួន ដោយស្មារតីក្លាហាន ឆ្លាតវៃ ច្នៃប្រឌិត និងឆន្ទៈប្តេជ្ញាប្រយុទ្ធ ប្តេជ្ញាឈ្នះ កងទ័ពបានជម្នះរាល់ការលំបាក «ហ៊ានប្រយុទ្ធ ប្តេជ្ញាប្រយុទ្ធ ចេះប្រយុទ្ធ និងទទួលបានជ័យជំនេះ» រួមជាមួយប្រជាជនវាយបរាជ័យយុទ្ធសាស្ត្រនៃ "សង្គ្រាមពិសេស" និង "សង្គ្រាមតំបន់" “សង្គ្រាមដោយជនវៀតណាម”... វាយបរាជ័យសង្គ្រាមបំផ្លិចបំផ្លាញភាគខាងជើងវៀតណាមដោយកម្លាំងទ័ពអាកាស និងកងទ័ពជើងទឹករបស់ចក្រពត្តិអាមេរិក បង្កើតសមរភូមិ “ឌៀនបៀនភូតាមអាកាស” (ខែធ្នូ ឆ្នាំ១៩៧២) ធ្វើការវាយលុកទូទៅ និងក្រោកឈរឡើងនៅនិទាឃរដូវឆ្នាំ ១៩៧៤ ចំណុចកំពូលគឺយុទ្ធនាការហូជីមិញ បញ្ចប់ដោយជោគជ័យនូវការតស៊ូប្រយុទ្ធប្រឆាំងនឹងចក្រពត្តិអាមេរិក សង្គ្រោះជាតិ និងបញ្ចប់ដោយភាពរុងរឿងនៃបុព្វហេតុរំដោះជាតិ និងឯកភាពប្រទេស បង្កើតវីរភាព និងប្រវត្តិសាស្ត្រដ៏រុងរឿងនៃសម័យហូជីមិញ; ទឹកដីវៀតណាមឯកភាពតែមួយ ប្រទេសបានឈានចូលយុគសម័យថ្មី - យុគសម័យសន្តិភាព ឯករាជ្យ សេរីភាព ប្រទេសទាំងមូលឆ្ពោះទៅរកសង្គមនិយម។
មិនត្រឹមតែដណ្តើមបានឯករាជ្យជាតិ និងសេរីភាពជូនប្រជាជនប៉ុណ្ណោះទេ កងទ័ពប្រជាជនវៀតណាមបានអនុវត្តយ៉ាងសកម្មនូវកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ ជួយប្រជាជនឡាវការពារយ៉ាងរឹងមាំនូវសមិទ្ធិផលនៃបដិវត្តន៍ ជួយប្រជាជនកម្ពុជាឲ្យរួចផុតពីអំពើប្រល័យពូជសាសន៍ អនុវត្តការស្តារប្រទេសឡើងវិញ ហើយបានឈ្នះសង្រ្គាមដើម្បីការពារមាតុភូមិនៅព្រំដែនភាគនិរតី និងខាងជើង។
ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរថ្មីប្រទេស ចរិតល្អ និងប្រពៃណីរបស់កងទ័ពលោក អ៊ំ ហូ បានលត់ដំក្នុងការតស៊ូទាំងពីរ និងសង្រ្គាមការពារជាតិ នៅតែបន្តភ្លឺចែងចាំងក្នុងការងារកសាង និងការពារមាតុភូមិសង្គមនិយម។ កងទ័ពប្រជាជនវៀតណាមជាគំរូក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានរបស់បក្ស។ ខិតខំតស៊ូឥតឈប់ឈរ សាមគ្គី ឯកភាព រួមកម្លាំង រួមសុខរួមទុក្ខ និងជំនះរាល់ការលំបាក និងបញ្ហាប្រឈម រួមជាមួយបក្ស និងប្រជាជនទាំងមូល ការពារមាតុភូមិសង្គមនិយមក្នុងគ្រប់ស្ថានភាព។ ចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ថែរក្សាជីវភាពរស់នៅរបស់ប្រជាជន និងបន្តរួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ រូបភាពនៃកម្មាភិបាល និងយុទ្ធជន តែងតែមានវត្តមាននៅជួរមុខ នៅកន្លែងជួបការលំបាក និងគ្រោះថ្នាក់ ដោយលះបង់ខ្លួនឯងដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងបំពេញការងារចលនាមហាជន បានលើកកំពស់ប្រពៃណីរបស់កងទ័ពលោកអ៊ំហូ រឹតចំណងសាមគ្គីភាពរវាងកងទ័ព និងប្រជាជន កសាង “បៀបប្រយុទ្ធដែលមានការជួយគាំទ្រពីប្រជាជន” ឲ្យបានរឹងមាំ ពង្រឹងជំនឿទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ និងរបបសង្គមនិយម។ រូបភាពនៃ “កងទ័ពវៀតណាម” ក្នុងកងកម្លាំងរក្សាសន្តិភាពអន្តរជាតិក្នុងទឹកដីដែលហែកហួរដោយសង្គ្រាមជាច្រើនជុំវិញពិភពលោកបានបង្ហាញពីសក្កានុពលរឹងមាំថ្មីរបស់កងទ័ពប្រជាជនវៀតណាម។
ការសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យក្នុងបុព្វហេតុរំដោះជាតិ ការពារ និងកសាងមាតុភូមិសង្គមនិយម និងការបំពេញកាតព្វកិច្ចអន្តរជាតិក្នុងអំឡុង ៨០ ឆ្នាំកន្លងមកនេះ គឺដោយសារ៖ (i) កងទ័ពប្រជាជនវៀតណាមតែងតែដាក់នៅក្រោមការដឹកនាំជាដាច់ខាត និងផ្ទាល់លើគ្រប់ជ្រុងជ្រោយរបស់បក្ស។ មានចរិតលក្ខណៈនៃវណ្ណៈកម្មករវៀតណាម បំពេញបេសកកម្មជាប្រវត្តិសាស្ត្ររបស់វណ្ណៈកម្មករ របស់ប្រជាជន និងរបស់ប្រជាជាតិវៀតណាម។ (ii) កងទ័ពប្រជាជនវៀតណាម គឺជាកងទ័ពរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ ពឹងលើកម្លាំងពីប្រជាជន ជិតស្និទ្ធនឹងប្រជាជន តែងតែមានបំណងប្រាថ្នាអំពីជីវភាពធូរធារ និងមានសុភមង្គលជូនប្រជាជន។ ក្រៅពីប្រយោជន៍របស់ជាតិមាតុភូមិ និងរបស់ប្រជាជន កងទ័ពយើងគ្មានប្រយោជន៍អ្វីផ្សេងទៀតទេ។ (iii) គោលបំណងនៃការកសាងកងទ័ព គឺការពារជាតិ ដំណ្តើមឯករាជ្យជាតិជូនមាតុភូមិ សេរីភាពជូនប្រជាជន ការពារឯករាជ្យ និងអធិបតេយ្យភាព បង្រួបបង្រួមបូរណភាពទឹកដី រក្សាសន្តិភាព ស្ថិរភាព រួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ កងទ័ពរបស់យើងប្រយុទ្ធដោយគ្មានគោលដៅផ្សេងក្រៅពីគោលដៅសម្រេចបាននូវជ័យជំនះនៃឧត្តមគតិបក្ស វណ្ណៈកម្មករ ដើម្បីឯករាជ្យជាតិ និងសង្គមនិយម។ (iv) កម្មាភិបាល យុទ្ធជនគ្រប់ជំនាន់ជាមួយស្មារតី ឆន្ទៈដែកថែប មានភាពក្លាហាន ឈ្លាសវៃ មិនខ្លាចការលំបាក ការលះបង់ តែងតែលើកទង់ឯករាជ្យជាតិ សេរីភាព និងសុភមង្គលរបស់ប្រជាជន និងសង្គមនិយម។ (v) សាមគ្គីភាព និងការគាំទ្រពីមិត្តអន្តរជាតិបានរួមចំណែកដល់កម្លាំងរបស់កងទ័ពប្រជាជនវៀតណាម។
|
|
កងទ័ពប្រជាជនវៀតណាម - មោទនភាពជាតិ |
២. ពិភពលោកកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរមានលក្ខណៈសម័យកាល; នេះក៏ជាពេលដែលត្រូវកំណត់អនាគតរបស់យើងផងដែរ។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗកាន់តែខ្លាំងឡើងដែលបង្កើនបញ្ហាប្រឈមចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស។ ការផ្លាស់ប្តូរសម័យកាលនាំមកនូវឱកាស និងប្រយោជន៍ថ្មីៗ ហើយទន្ទឹមនឹងនោះក៏មានបញ្ហាប្រឈមជាច្រើន។ ប៉ុន្តែ ឱកាសថ្មីៗអាចលេចឡើងនៅចំកណ្តាលនៃការផ្លាស់ប្តូរនៅក្នុងស្ថានភាពពិភពលោក ភារកិច្ចរបស់យើងគឺចាប់យកឱកាសនោះដើម្បីជំរុញប្រទេសឆ្ពោះទៅមុខ។ បដិវត្តន៍ឧស្សាហកម្មទី៤ បាន និងកំពុងផ្លាស់ប្តូររបៀបប្រតិបត្តិការ ការរៀបចំរបៀបធ្វើសង្រ្គាម ការជ្រៀតជ្រែក និងអន្តរាគមន៍របស់បណ្តាប្រទេស និងទិដ្ឋភាពជាច្រើនទៀតនៃសកម្មភាពយោធា សន្តិសុខ និងចរកម្ម។ កម្លាំងអរិភាព ប្រតិកិរិយា កំពុងអនុវត្តយុទ្ធសាស្ត្រ "បំរែបំរួលដោយសន្តិភាវូបនីយកម្ម" ជាមួយនឹងល្បិចកលជាច្រើន។ បរិបទនៃស្ថានការណ៍ខាងលើ ដាក់ចេញតម្រូវការ និងភារកិច្ចកាន់តែខ្ពស់ឡើងសម្រាប់ភារកិច្ចការពារមាតុភូមិ។ ដើម្បីសម្រេចបាននូវតម្រូវការ និងភារកិច្ចក្នុងសម័យកាលថ្មី កងទ័ពប្រជាជនត្រូវលើកតម្កើងឲ្យបានខ្ពស់នូវចរិតលក្ខណៈល្អ និងប្រពៃណី “កងទ័ពលោកអ៊ំហូ” ដោយផ្តោតលើខ្លឹមសារសំខាន់ៗមួយចំនួនដូចតទៅ៖
ទី១ ពង្រឹងការដឹកនាំជាដាច់ខាត និងផ្ទាល់លើគ្រប់ជ្រុងជ្រោយរបស់បក្ស បន្តពង្រឹងចរិតវណ្ណៈកម្មករ លក្ខណៈប្រជាជន និងលក្ខណៈជាតិរបស់កងទ័ព។ ការដឹកនាំរបស់បក្សគឺជាគោលការណ៍ឥតងាករេ ជាកត្តាសម្រេចចិត្តក្នុងរាល់ជ័យជំនះនៃបុព្វហេតុការពារមាតុភូមិ នៃភារកិច្ចការពារជាតិ។ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ការដឹកនាំជាដាច់ខាត និងដោយផ្ទាល់លើគ្រប់ជ្រុងជ្រោយរបស់បក្សចំពោះកងទ័ព។ រក្សាចរិតបដិវត្តន៍ ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិម៉ាក្ស-លេនីន និងមនោគមវិជ្ជារបស់លោកប្រធានហូជីមិញ ក្នុងការកសាង និងរៀបចំអនុវត្តមុខងារ និងភារកិច្ចរបស់កងទ័ព។ ពង្រឹងឯកភាពរវាងចរិតវណ្ណៈកម្មករ លក្ខណៈប្រជាជន និងលក្ខណៈប្រជាជាតិនៃកងទ័ព គឺជាលក្ខខណ្ឌមួយដើម្បីធានាថា កងទ័ពរបស់យើងនឹងក្លាយជាកម្លាំងនយោបាយ និងជាកម្លាំងប្រយុទ្ធដ៏ស្អាតស្អំ និងស្មោះត្រង់ជាដាច់ខាតចំពោះបក្ស រដ្ឋ និងប្រជាជន។ កងទ័ពត្រូវតែជា “ស្មោះត្រង់ជាមួយប្រជាជន” មានទំនួលខុសត្រូវ “បម្រើប្រជាជន” “បម្រើមាតុភូមិ” គោរពប្រជាជន ជិតស្និទ្ធនឹងប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ត្រៀមខ្លួនលះបង់ដើម្បីសង្គ្រោះប្រជាជន ត្រូវតែធ្វើឲ្យប្រជាជនជឿទុកចិត្ត និងស្រឡាញ់។ សាមគ្កីភាព ឯកភាព សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនគរបាលប្រជាជន ក្នុងការកសាង និងលើកកម្ពស់ “ប្រៀបប្រយុទ្ធដែលមានការជួយគាំទ្រពីប្រជាជន” ក្នុងខឿនការពារជាតិដោយប្រជាជនទាំងមូល ប្រៀបប្រយុទ្ធការពារជាតិដោយប្រជាជនទាំងមូល ផ្សារភ្ជាប់ជាមួយនឹងខឿនសន្តិសុខប្រជាជន ប្រៀបប្រយុទ្ធសន្តិសុខប្រជាជនយ៉ាងរឹងមាំ។
ទី២ កងទ័ពប្រជាជនវៀតណាមត្រូវតែជាគំរូ និងនាំមុខគេក្នុងការអនុវត្តសេចក្តីសម្រេចចិត្ត សេចក្តីណែនាំ និងសេចក្តីសន្និដ្ឋានរបស់បក្ស ជាដំបូងគឺសេចក្តីសម្រេចចិត្តលេខ 44-NQ/TW នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី XIII ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ក្តាប់ជាប់ និងព្យាករណ៍ស្ថានការណ៍ឲ្យបានត្រឹមត្រូវ ផ្តល់យោបល់ទាន់ពេលវេលា និងដោះស្រាយស្ថានការណ៍ការពារជាតិប្រកបដោយប្រសិទ្ធភាព មិនអកម្ម ឬភ្ញាក់ផ្អើលក្នុងស្ថានភាពណាមួយឡើយ។ រក្សាឯករាជ្យ និងស្វ័យភាព ធានាផលប្រយោជន៍ជាតិ និងប្រទេសជាតិខ្ពស់បំផុត ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។ ការពារយ៉ាងរឹងមាំមាតុភូមិសង្គមនិយម។ ការពារយ៉ាងរឹងមាំឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដី ដែនសមុទ្រ ដែនកោះ និងដែនអាកាសរបស់មាតុភូមិ។ ផ្សព្វផ្សាយ និងធ្វើជាគំរូ ដើម្បីប្រជាជនអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិ និងភារកិច្ចបដិវត្តន៍ផ្សេងៗ។ ពង្រឹងមហាសាមគ្គីជាតិ ប្រមូលកម្លាំងដ៏មហិមាពីប្រជាជនក្នុងការកសាង និងការពារមាតុភូមិ។
ទី៣ ផ្តោតលើការកសាងកងទ័ពប្រជាជនស្អាតស្អំ រឹងមាំ មានរៀបរៀបរយ ចំណាន និងទំនើប ដែលបំពេញតម្រូវការ និងភារកិច្ចក្នុងយុគសម័យថ្មី ដែលជាយុគសម័យនៃការអភិវឌ្ឍ និងវិបុលភាព។ ដាក់ពង្រាយដំណោះស្រាយ "នៅឆ្នាំ ២០២៥ កសាងកងទ័ពចំណាន បង្រួម និងរឹងមាំ បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីខិតខំដល់ឆ្នាំ២០៣០ កសាងកងទ័ពបដិវត្តន៍មានរបៀបរៀបរយ ចំណាន និងទំនើប រឹងមាំអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ រចនាសម្ព័ន្ធ និងការងារកម្មាភិបាល នេះបើតាមសេចក្តីសម្រេចរបស់មហាសន្និបាតបក្ស លើកទី១៣។ កសាងកងទ័ពទំនើបក្នុងស្មារតី "មនុស្សទៅមុខ កាំភ្លើងតាមក្រោយ" និងរៀបចំយ៉ាងសកម្មលើគ្រប់ទិដ្ឋភាពសម្រាប់សង្គ្រាមទំនើប។ ឈានទៅមុខយ៉ាងខ្លាំងក្នុងការធ្វើជាម្ចាស់នៃលំហអាកាស ធ្វើការស្រាវជ្រាវយ៉ាងស៊ីជម្រៅលើការធ្វើជាម្ចាស់នៃផ្ទៃទឹក មហាសមុទ្រ និងបាតសមុទ្រ។ ធ្វើការស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ធ្វើជាម្ចាស់លើដែនអាកាស គ្រប់គ្រងយន្តហោះគ្មានមនុស្សបើកនៅលើអាកាស នៅសមុទ្រ និងមនុស្សយន្តនៅក្រោមសមុទ្រ។ កសាងកងទ័ពឲ្យរឹងមាំខាងនយោបាយជាមួយអង្គការបក្សក្នុងជួរកងទ័ពដែលស្អាតស្អំ និងរឹងមាំខាងនយោបាយ សតិអារម្មណ៍ ក្រមសីលធម៌ រចានាសម្ព័ន្ធ និងការងារកម្មាភិបាល។ កសាងជួរកម្មាភិបាលក្នុងកងទ័ពដែលស្មោះត្រង់នឹងប្រទេសជាតិ ស្មោះត្រង់ចំពោះប្រជាជន ហើយខិតខំដើម្បីគោលដៅ និងឧត្តមគតិរបស់បក្ស។ បម្រើមាតុភូមិ បម្រើប្រជាជន តែងតែយកផលប្រយោជន៍ជាតិ ប្រជាជន និងប្រជាជាតិជាចម្បង។ ឧស្សាហ៍ សន្សំសំចៃ សុចរិត ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហ៊ានច្នៃប្រឌិត ដើម្បីបុព្វហេតុរួម និងធ្វើជាគំរូក្នុងការអនុវត្តគោលនយោបាយរបស់បក្ស។
ទី៤ បង្កើនការរួមវិភាគទានរបស់កងទ័ពប្រជាជនវៀតណាមក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្ស ខួប ១០០ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណរដ្ឋសង្គមនិយមវៀតណាម) និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ អនុវត្តគោលដៅយុទ្ធសាស្ត្ររបស់បក្ស ក្រៅពីឱកាស នៅមានការលំបាក និងបញ្ហាប្រឈមជាច្រើន ដែលនេះទាមទារឱ្យបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ក្នុងនោះកងទ័ពប្រជាជនត្រូវតែជាកម្លាំងស្នូលមួយ ដើម្បីផ្តល់យោបល់ដល់បក្ស និងរដ្ឋ ដើម្បីចាប់យកឱកាស និងបំបាត់បញ្ហាប្រឈម កងទ័ពប្រជាជនត្រូវតែជា "កងទ័ពប្រយុទ្ធ" ជា "កងទ័ពបំពេញការងារ" និងជា "កងទ័ពផលិតកម្ម" ក្នុងនោះលើកកំពស់តួនាទីជា "កងទ័ពផលិតកម្ម" ដើម្បីអភិវឌ្ឍឧស្សាហកម្មការពារជាតិនៅក្នុងមាគ៌ាទាំងមូលនៃការកសាងខឿនសេដ្ឋកិច្ចឯករាជ្យ ស្វ័យភាព។ ពង្រឹងការរួមចំណែករបស់វៀតណាមក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក តាមរយៈសកម្មភាពរបស់កងទ័ព ជាដំបូងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដើម្បីពង្រឹងទំនុកចិត្ត និងកាត់បន្ថយការខ្វែងគំនិត និងជម្លោះ។ ចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះអន្តរជាតិ និងចូលរួមជាមួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ជាមួយនឹងជ័យជំនះដ៏ត្រចះត្រចង់ ការរួមវិភាគទានយ៉ាងធំធេងក្នុងបុព្វហេតុរំដោះជាតិ និងការពារមាតុភូមិសង្គមនិយមក្នុងអំឡុង ៨០ ឆ្នាំកន្លងទៅ ជាមួយនឹងចរិតបដិវត្តន៍ និងប្រពៃណីរបស់ “កងទ័ពលោកអ៊ូហូ” កងទ័ពរបស់យើងសក្តិសមជាកងទ័ពវីរភាពរបស់ប្រទេសជាតិវៀតណាម ជាមោទនភាពរបស់បក្ស រដ្ឋ ប្រជាជនវៀតណាម និងប្រជាជនដែលស្រឡាញ់សន្តិភាព សេរីភាព និងយុត្តិធម៌ជុំវិញពិភពលោក៕
លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម
បកប្រែដោយ Duy Hoan