អញ្ជើញចូលរួមក្នុងជំនួបនេះ មានលោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា បក្សនិងរដ្ឋវៀតណាមគាំទ្រជានិច្ច និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ និងរឹងមាំថែមទៀត។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងអនុវត្តយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ ជាពិសេស ភាគីទាំងពីរបានបង្កើនការសម្របសម្រួល និងការផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាពដល់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើវិស័យការពារជាតិ និងសន្តិសុខ; សហប្រតិបត្តិការលើការងារបក្ស និងការងារនយោបាយ; ផ្សព្វផ្សាយ និងអប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ (រូបថត៖ vnanet.vn)

លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ រួមជាមួយនឹងការចូលរួមការរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម ខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល និងពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ ២០២៤ លោកបានមានកិច្ចប្រជុំ​ពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ Phan Van Giang ដើម្បីពិនិត្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក ព្រមទាំងពិភាក្សា និងឯកភាពលើទិសដៅ និងភារកិច្ចនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ លោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានអះអាងថា ក្រសួងការពារជាតិឡាវនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

នាព្រឹកថ្ងៃដដែល នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចលោកនាយឧត្តមសេនីយ៍ Phan Van Giang បានជួបពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone។

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម-ឡាវ ក្នុងរយៈពេលកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ និងជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគីវៀតណាម-ឡាវ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា នាពេលខាងមុខនឹងផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយនូវពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដំណាក់កាលឆ្នាំ ២០២៥-២០២៩ និងផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២៥។ ជាពិសេស អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ យន្តការសហប្រតិបត្តិការ ជាពិសេសយន្តការសន្ទនាគោលនយោបាយការពារជាតិ; ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបក្ស និងការងារនយោបាយ ផ្តោតលើការឃោសនា អប់រំអំពីប្រវត្តិសាស្ត្រ អត្ថន័យ និងសារៈសំខាន់នៃទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ; ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី; រក្សាយន្តការនៃកិច្ចប្រជុំប្រចាំឆ្នាំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា; លើកកម្ពស់គុណភាពនៃកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស; ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការពារព្រំដែន។ល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធា និងការពារជាតិ

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់យោធា និងការពារជាតិ។

នារសៀលថ្ងៃទី១៨ ខែធ្នូ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបលោកឧត្តមសេនីយ៍ឯក Khamliang Outhakaysone៕

បកប្រែដោយ Thanh Cong