គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Le Duc Thai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាមេបញ្ជាការកងទ័ពការពារព្រំដែន។ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។

leftcenterrightdel
គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាមក្នុងកិច្ចប្រជុំ
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងគណៈប្រតិភូកងយោធពលខេមរភូមិន្ទនៅកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃថា ឆ្នាំ២០២៤ ភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការសម្របសម្រួល ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែនទាំងសងខាង កសាងព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ សហការយ៉ាងជិតស្និទ្ធក្នុងការថែរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម ស៊ើបអង្កេត និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមព្រំដែន រួមចំណែកក្នុងការគ្រប់គ្រង ការពារ និងរក្សាស្ថិរភាពនៅតំបន់ព្រំដែន ប្រព័ន្ធបង្គោលព្រំដែនជាតិ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបញ្ចប់ការខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោកទាំងសងខាងឱ្យបានឆាប់; ផ្លាស់ប្តូរព័ត៌មាន  សម្របសម្រួលចាប់ខ្លួនជនល្មើស និងដោះស្រាយករណីជាច្រើនពាក់ព័ន្ធនឹងបទល្មើសគ្រប់ប្រភេទ រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

នៅឆ្នាំ ២០២៤ ភាគីទាំងពីរបានសហការរក្សាសកម្មភាពផ្លាស់ប្តូរ និងចងសម្ព័ន្ធមេត្រីភាពរវាងប៉ុស្តិ៍ការពារព្រំដែននៅសងខាងព្រំដែន សម្របសម្រួលរៀបចំកម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនវៀតណាមជាមួយនាយទាហានវ័យក្មេងនៃកងទ័ពជើងគោក កងរាជអាវុធហត្ថកម្ពុជាលើកទី២ នៅខេត្ត Tay Ninh វៀតណាម; ពិធីរំលឹកខួបលើកទី៤៧ នៃ “ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រួមចំណែកក្នុងការពង្រឹង និងផ្សព្វផ្សាយនូវចំណងសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះ អប់រំនិងលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់នាយទាហានជំនាន់ក្រោយក្នុងការថែរក្សាចំណងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពល្អរវាងភាគីទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Le Duc Thai និងលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ

ទន្ទឹមនឹងនោះ ភាគីទាំងពីរបានសហការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងបណ្ដុះបណ្ដាលភាសាឲ្យនាយទាហានគ្នាទៅវិញទៅមក។ នៅឆ្នាំសិក្សា ២០២៣-២០២៤ សាលាយោធារបស់កងទ័ពការពារព្រំដែនវៀតណាមបានជួយបណ្តុះបណ្តាលមន្ដ្រីនៃកងយោធពលខេមរភូមិន្ទចំនួន ៧ ជំនាន់ ដោយមានសិក្ខាកាមចំនួន ១២០ នាក់។ ភាគីកម្ពុជាក៏បានទទួលនាយទាហាន និងទាហាននៃកងទ័ពការពារព្រំដែនវៀតណាមចំនួន ៤ រូប មកសិក្សាភាសាខ្មែរនៅកម្ពុជា។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំគណៈប្រតិភូទាំងពីរបានផ្តល់អំណោយដ៏មានអត្ថន័យដល់គ្នាទៅវិញទៅមក៕

បកប្រែដោយ Pham Diep