leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Vu Thanh Van ថ្លែងក្នុងសន្និសីទ

ថ្លែងក្នុងសន្និសីទ លោកឧត្តមសេនីយ៍ត្រី Vu Thanh Van ប្រធាននាយកដ្ឋានទាក់ទងបរទេស (ក្រសួងការពារប្រទេសវៀតណាម) បានសង្កត់ធ្ងន់ថា ពិព័រណ៍ឆ្នាំនេះត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយធំ និងទាក់ទាញចំណាប់នអារម្មណ៍ពីកងទ័ព សហគ្រាស ឧស្សាហកម្មយោធា និងការពារជាតិនៃប្រទេសជាច្រើនជុំវិញពិភពលោក។

ដូច្នេះ ការងារទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិត្រូវបានយកចិត្តទុកដាក់ជាពិសេសដើម្បីបន្សល់ទុកចំណាប់អាម្មណ៍ល្អអំពីទឹកដី ប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាមសម្រាប់មិត្តអន្តរជាតិ។ ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់នាយទាហានអមដំណើរ លោកឧត្តមសេនីយ៍ត្រី Vu Thanh Van បានស្នើឲ្យនាយទាហានទាំងនេះត្រូវសិក្សាស្រាវជ្រាវលំអិតអំពីការណែនាំ និងបទប្បញ្ញត្តិស្តីពីការងារពិធីការដើម្បីបម្រើគណៈប្រតិភូអន្ដរជាតិ បង្ហាញពីស្មារតីរូសរាយរាក់ទាក់របស់វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

នៅក្នុងសន្និសីទ ប្រតិភូបានឮព័ត៌មានអំពីការតាំងពិព័រណ៍ ព័ត៌មានអំពីគណៈប្រតិភូ និងបញ្ជីរាយនាមនាយទាហានអមដំណើរនៃគណៈប្រតិភូ  ណែនាំអំពីការងារពិធីការ ភារកិច្ចនិងទំនួលខុសត្រូវរបស់នាយទាហានអមដំណើរក្នុងការបម្រើគណៈប្រតិភូអន្តរជាតិដែលចូលរួមពិព័រណ៍នេះ៕

បកប្រែដោយ Pham Diep