ថ្លែងមតិក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៨ ទស្សវត្សកន្លងមក ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ការជឿទុកចិត្ត និងសេចក្តីស្រឡាញ់របស់ប្រជាជនវៀតណាម ការគាំទ្រ និងការជួយឧបត្ថម្ភរបស់មិត្តអន្តរជាតិ កងទ័ពប្រជាជនវៀតណាមបានរីកចម្រើនដោយឥតឈប់ឈរ និងទទួលបានជ័យជំនះដ៏ល្បីល្បាញជាច្រើន។

leftcenterrightdel
ប្រតិភូចូលរួមក្នុងពិធី

លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការពារជាតិ “បួនមិន” រួមជាមួយនឹងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ និងចូលរួមយន្តការសហប្រតិបត្តិការការពារជាតិទ្វេភាគី និងពហុភាគីជាច្រើន រួមចំណែកពង្រឹងទំនុកចិត្តយុទ្ធសាស្ត្រ រួមចំណែកដល់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍នៅលើពិភពលោក។ វៀតណាមមានមោទនភាពដែលបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ វៀតណាមបានចាត់តាំងកម្មាភិបាល និងយុទ្ធជនជាង ៨០០ នាក់ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស្ថានបេសកកម្មជាច្រើន និងទីស្នាក់ការអង្គការសហប្រជាជាតិ។

តាងនាមថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ លោក Atul Khare អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានអបអរសាទរចំពោះសមិទ្ធិផលដ៏រុងរឿងដែលកងទ័ពប្រជាជនវៀតណាមសម្រេចបានក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក ហើយបានអះអាងថា ការរក្សាសន្តិភាពគឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូរវាងអង្គការសហប្រជាជាតិ និងវៀតណាម ព្រមទាំងសង្កត់ធ្ងន់លើការវិភាគទានដ៏ឆ្នើមរបស់អង្គភាព និងបុគ្គលដែលបំពេញភារកិច្ចរក្សាសន្តិភាពរបស់វៀតណាម ជាពិសេស កងពេទ្យកម្រិត ២ និងក្រុមវិស្វកម្មនៅស្ថានបេសកកម្មមួយចំនួននៅអាហ្រ្វិក៕

បកប្រែដោយ Huyen Trang