ទន្ទឹមនឹងការបម្រើការបង្វឹកបង្ហាត់ និងត្រៀមប្រយុទ្ធជាស្រេចនៃកងកម្លាំងការពារដែនអាកាសនៃនគរបាល អាកាសយានដ្ឋាន Gia Binh ក៏បម្រើឲ្យជើងហោះពិសេសរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងអ្នកនយោបាយអន្តរជាតិ ដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមតម្រូវការ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីចូលរួមពិធីបើកការដ្ឋានសាងសង់អាកាសយានដ្ឋាន Gia Binh (រូបថត៖ vnanet.vn)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Pham Minh Chinh សង្កត់ធ្ងន់ថា អាកាសយានដ្ឋាន Gia Binh គឺជាគម្រោងសំខាន់របស់ប្រទេសជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធសំណង់ការពារជាតិ និងសន្តិសុខ។ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរក្រសួងនគរបាល ក្រសួង ស្ថាប័ន និងគណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Bac Ninh ដែលបានសហការយ៉ាងសកម្មក្នុងដោះស្រាយឧបសគ្គ និងជំនះការលំបាកជាច្រើន ដើម្បីបើកការដ្ឋានសាងសង់ឲ្យទាន់វេលា។

ដើម្បីបញ្ចប់ និងដាក់ឲ្យដំណើរការសំណង់ឲ្យទាន់ពេលវេលា ធានាបាននូវសុវត្ថិភាព និងគុណភាព លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអនុវត្តឱ្យបានឆាប់រហ័សនូវការសាងសង់អាកាសយានដ្ឋាននៅដំណាក់កាលទី១ និងក្រសួងនគរបាលរៀបចំនីតិវិធី និងលក្ខខណ្ឌសម្រាប់ដំណាក់កាលទី២ ហើយបញ្ចប់ការសាងសង់ក្នុងរយៈពេល ១៨ ខែ។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត Bac Ninh សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងនគរបាល ដើម្បីស្រាវជ្រាវ និងសាងសង់ផ្លូវពីអាកាសយានដ្ឋាន Gia Binh ទៅកាន់កណ្ដលទីក្រុងហាណូយ។ អាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ និងរក្សាស្ថិរភាពក្នុងជីវភាពរស់នៅ និងផលិតកម្មសម្រាប់ប្រជាពលរដ្ឋ ដែលបរិច្ចាគដីសម្រាប់គម្រោងនេះ។ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាសហការយ៉ាងជិតស្និទ្ធ ក្នុងដំណើរការអនុវត្ត ប្រសិនបើមានបញ្ហាណាមួយកើតឡើង ត្រូវសហការដោះស្រាយឲ្យបានទាន់ពេលវេលា។ល៕

បកប្រែដោយ Thuy Anh