នាយករដ្ឋមន្ត្រីកម្ពុជាទទួលជួបឯកអគ្គរដ្ឋទូតវៀតណាមអញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា
កប.អនឡាញ - នាព្រឹកថ្ងៃទី១០ ខែធ្នូ នៅរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈលោកបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។