ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងក្រសួងការពារជាតិអូស្ត្រាលី កងទ័ពអាកាស កងទ័ពជើងទឹក នៃអូស្ត្រាលី ក្រសួងការបរទេសអូស្ត្រាលី និងអង្គទូត មិត្តអន្តរជាតិ និងអាណិកជនវៀតណាមនៅអូស្ត្រាលីយ៉ាងច្រើនកុះករ។

leftcenterrightdel
លោក Pham Hung Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី (រូបថត៖ vov.vn)

ភ្ញៀវប្រហែល ២៥០ នាក់បានចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូលដែលបានប្រារព្ធឡើងនៅរដ្ឋធានី Canberra ប្រទេសអូស្ត្រាលី។

នៅក្នុងព្រឹត្តិការណ៍នេះ លោក Pham Hung Tam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលី បានអះអាងនូវតួនាទីរបស់កងទ័ពប្រជាជនវៀតណាមក្នុងការរួមចំណែកក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស រួមចំណែកការពារមាតុភូមិ និងលើកកម្ពស់សន្តិភាព ស្ថិរភាពក្នុងតំបន់ទាំងមូល និងលើសកលលោក។ ការរួមចំណែករបស់កងទ័ពប្រជាជនវៀតណាមក្នុងសកម្មភាពរក្សាសន្តិភាព ការសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នាដ៏អស្ចារ្យរបស់ប្រជាជនវៀតណាមអំពីពិភពលោកមួយប្រកបដោយសន្តិភាព។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Ngoc Huy អនុព័ន្ធយោធាវៀតណាមប្រចាំនៅអូស្ត្រាលី (រូបថត៖ vov.vn)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកវរសេនីយ៍ឯក Nguyen Ngoc Huy អនុព័ន្ធយោធាវៀតណាមប្រចាំនៅអូស្ត្រាលី បានពិនិត្យឡើងវិញនូវសមិទ្ធិផលសំខាន់ៗរបស់កងទ័ពប្រជាជនវៀតណាមក្នុងបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ ឯកភាពប្រទេស និងការពារឯករាជ្យ អធិបតេយ្យភាព ឯកភាព និងបូរណភាពទឹកដីរបស់វៀតណាម។ លោកវរសេនីយ៍ឯក Nguyen Ngoc Huy បានឲ្យដឹងថា ក្នុងយុគសម័យថ្មី កងទ័ពប្រជាជនវៀតណាមបន្តលើកតម្កើងប្រពៃណីវីរភាពរបស់ខ្លួន លើកកំពស់សមត្ថភាពត្រៀមប្រយុទ្ធ ព្រមទាំងបំពេញមុខងារនានារបស់កងទ័ពប្រជាជនវៀតណាមបានយ៉ាងល្អ។

leftcenterrightdel
ភ្ញៀវជាច្រើន​អញ្ជើញ​ចូល​រួម​ពិធី (រូបថត៖ vov.vn)

លោកឯកអគ្គរដ្ឋទូត Pham Hung Tam បានវាយតំលៃខ្ពស់ចំពោះសកម្មភាពកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិចម្រុះរវាងវៀតណាម និងអូស្ត្រាលី ទាំងការហ្វឹកហ្វឺន ដំណើរទស្សនៈកិច្ចរបស់នាវាកងទ័ពជើងទឹក ការអនុវត្តបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ គួរកត់សម្គាល់ថា កាលពីខែសីហា ឆ្នាំ២០២៤ នាវាកងទ័ពជើងទឹកវៀតណាមជាលើកដំបូងបានចូលរួមក្នុងសមយុទ្ធ Kakadu នៅទីក្រុង Darwin ភាគខាងជើងប្រទេសអូស្ត្រាលី។ លោកឯកអគ្គរដ្ឋទូត Pham Hung Tam បានអះអាងថា សកម្មភាពទាំងនេះឆ្លុះបញ្ចាំងពីស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា នាពេលខាងមុខ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនឹងបន្តពង្រីកថែមទៀត៕

បកប្រែដោយ Thanh Cong