ពិនិត្យការងាររៀបចំការហោះហើរអបអរសាទរពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤
កប.អនឡាញ - នារសៀលថ្ងៃទី៣ ខែធ្នូ លោកឧត្តមសេនីយ៍ឯក Le Huy Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានត្រួតពិនិត្យការត្រៀមលក្ខណៈសម្រាប់បេសកកម្មហោះហើរអបអរសាទរនៅឯពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ ២០២៤ នៅកងវរសេនាធំទ័ពអាកាសលេខ ៩២៧ កងពលធំទ័ព អាកាសលេខ ៣៧១ ប្រភេទទ័ពការពារអាកាស-ទ័ពអាកាស។
ដោយសង្កត់ធ្ងន់លើអត្ថន័យ និងសារៈសំខាន់នៃការតាំងពិព័រណ៌ដែលបានប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឱ្យអង្គភាពទាំងមូលបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ធ្វើបានល្អការងាររៀបចំសម្រាប់ភារកិច្ចនៅថ្ងៃបើកការតាំងពិពណ៌នាថ្ងៃទី១៩ ខែធ្នូខាងមុខនេះ។ ផ្តោតលើកត្តាមនុស្ស ធានាសុខភាព និងក្តាប់ជាប់ស្ថានភាពសតិអារម្មណ៍ លើកទឹកចិត្តអ្នកបើកយន្តហោះ។ សមាជិកក្រុមហោះហើរ SU-30MK2 ត្រូវប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវវិន័យក្នុងអំឡុងពេលហ្វឹកហាត់ហោះហើរ។
ទាក់ទិននឹងការធានាបច្ចេកទេស អង្គភាពត្រូវមានដំណោះស្រាយបច្ចេកទេសនៅកម្រិតខ្ពស់បំផុត ស៊ីជម្រៅ និងទូលំទូលាយជាងមុន ប្រមូលផ្តុំកងកម្លាំងល្អបំផុតដើម្បីចូលរួមភារកិច្ច និងកត់សំគាល់ថា ចាំបាច់ត្រូវមានដំណោះស្រាយពិសេស ដើម្បីត្រៀមសម្រាប់គ្រប់ស្ថានការណ៍ អាស្រ័យលើនេះហ្វឹកហ្វឺនជំនាញដល់អ្នកបើកយន្តហោះ SU-30MK2 ។
បកប្រែដោយ Duy Hoan