leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូអញ្ជើញអុជធូបនៅទីសក្ការៈបូជាលោកប្រធានហូជីមិញ នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តជាតិពិសេស Pac Bo

ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល នារសៀលថ្ងៃទី ១០ ខែធ្នូ នៅ Cao Bang ភាគខាងជើងវៀតណាម លោកឧត្តមសេនីយ៍ឯក Pham Hoai Nam សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស បានអញ្ជើញអុជធូបនៅទីសក្ការៈបូជាលោកប្រធានហូជីមិញ នៅតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តជាតិពិសេស Pac Bo (ឃុំ Truong Ha ស្រុក Ha Quan ខេត្ត Cao Bang)។ អញ្ជើញចូលរួមមានលោកឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការ នៃកងទ័ពប្រជាជនវៀតណាម។

លោកឧត្តមសេនីយ៍ឯក Pham Hoai Nam និងសមាជិកគណៈប្រតិភូបានសម្តែងការដឹងគុណ និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដែលបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុតស៊ូរំដោះជាតិ បង្រួបបង្រួមជាតិ សេរីភាព និងសុភមង្គលរបស់ប្រជាពលរដ្ឋ។

នាព្រឹកថ្ងៃទី១០ ខែធ្នូ នៅមជ្ឈមណ្ឌលសន្និសីទជាតិ (ទីក្រុងហាណូយ) លោកឧត្តមសេនីយ៍ទោ Truong Thien To អនុប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម  បានអញ្ជើញជាអធិបតីក្នុងពិធីត្រួតពិនិត្យការរៀបចំពិធីរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល។

តាមផែនការ ពិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស នៅមជ្ឈមណ្ឌលសន្និសីទជាតិ (គ្រោងធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤)។ ពិធីនេះនឹងត្រូវផ្សាយផ្ទាល់តាមទូរទស្សន៍វៀតណាម វិទ្យុផ្សាយសំឡេងវៀតណាម និងទូរទស្សន៍ការពារជាតិ។ ចំណុចសំខាន់នៃការប្រារព្ធពិធីនេះគឺជាកម្មវិធីសិល្បៈដែលមានរយៈពេលជាង ៣០ នាទី រួមមានការសម្តែងតន្ត្រី និងរបាំពិសេស សង្ខេបប្រវត្តិសាស្រ្តទាំងមូលនៃការបង្កើត ការប្រយុទ្ធ និងជ័យជំនះរបស់កងទ័ព ព្រមទាំងបញ្ជាក់ពីតួនាទីដ៏អស្ចារ្យរបស់កងទ័ពប្រជាជនវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ៕

បកប្រែដោយ Duy Hoan