ក្នុងកម្មវិធី អង្គភាពបានប្រគល់អំណោយដល់គ្រួសារចំនួន ៨០ ដែលមានស្ថានភាពលំបាក និងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់។ ទន្ទឹមនឹងនោះ អង្គភាពបានផ្តល់អាហារូបករណ៍ “ជួយកុមារទៅសាលារៀន” ដល់សិស្សានុសិស្សចំនួន ១០ នាក់ (ក្នុងម្នាក់ៗទទួលបានថវិកា ១,០០០,០០០ ដុង) ដែលមានស្ថានភាពលំបាក និងជាកុមារកំព្រា។

leftcenterrightdel
ប៉ុស្តិ៍ការពារព្រំដែន Nham សហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក A Luoi ដើម្បីប្រគល់គ្រឿងឧបភោគ បរិភោគដល់អាជ្ញាធរ និងអ្នកភូមិ Sesap ស្រុក Kaleum ខេត្ត Sekong (ឡាវ)

នាថ្ងៃដដែល នៅច្រកចូល Hong Thai (ស្រុក A Luoi) ប៉ុស្តិ៍ការពារព្រំដែន Nham (កងទ័ពការពារព្រំដែនខេត្ត Thua Thien Hue) បានសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក A Luoi ប្រគល់អង្ករចំនួន ២ តោន មីកញ្ចប់ ២០០ ប្រអប់ អំបិល ៥០០ គីឡូក្រាម និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនអាជ្ញាធរ និងប្រជាជនភូមិ Sesap ស្រុក Kaleum ខេត្ត Sekong (ឡាវ)។

សកម្មភាពទាំងនេះមិនត្រឹមតែបង្ហាញពីការចែករំលែក និងការជួយឧបត្ថម្ភដល់គ្រួសារជួបការលំបាកនៅតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតបន្តឹងទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-ឡាវផងដែរ។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យមួយក្នុងគោលបំណងអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤/ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) ខួបលើកទី ៣៥ នៃទិវាបុណ្យការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៨៩ / ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤) និងខួបលើកទី ៦០ នៃទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែនខេត្ត Thua Thien Hue (ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ១៩៦៤/ ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤)៕

បកប្រែដោយ Thuy Anh